- ព័ត៌មានជាតិ

ឈ្មួញ​កាប់បំផ្លាញ​ព្រៃឈើ​លោក​ស្រី ឡេង ធារ៉ា បាន​ឃុបឃិត​គ្នា​ជាមួយ​អ្នកជំនាញ​ឈូស​ផ្លូវ​២​ខ្សែរ​ចូលទៅ​ក្នុង​ព្រៃ ព្រះរ​ការក្បែ​កងពលតូ​ចលេ​ខ ៩ ដើម្បី​ចូល​ទៅ​កាប់​ឈើ​យក​មក​ស្តុក​ទុក​នៅ​ទីបញ្ជាការ​ស្រាល

ព្រៃឈើ​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​គូ​លេន​ព្រហ្ម​ទេព​(​ព្រៃ​ព្រះ​រការ​)​កំពុងតែ​ប្រឈម​នឹង​ការបាត់បង់​ទាំងស្រុង ដោយសារតែ​មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ រវាង​ក្រុម​ឈ្មួញ​កាប់បំផ្លាញ​ព្រៃឈើ នឹង​មន្ត្រី​បរិស្ថាន ដែល​បាន​បើកដៃ​អោយ​មេ​ឈ្មួញ​ចូល​ទៅ​កាប់​បំផ្លាញ​ព្រៃឈើ​ទៅ​តាម​តែ​អំបើ​ចិត្ត​របស់​ពូកគេ ដោយ​មិន​ខ្លាចញញើត​និង​ច្បាប់ បន្តិច​ទាល់តែសោះ ។

​ប្រភព​ព័ត៌មាន​ពី​ខេត្ត​ព្រះវិហារ​បាន​ប្រាប់អោយដឹង​ថា មាន​មេ​ឈ្មួញ​កាប់បំផ្លាញ​ព្រៃឈើ​ដែល​មានឈ្មោះ​ល្បីល្បាញ​ម្នាក់ បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ជាមួយនិង​មន្ត្រី​បរិស្ថាន ដើម្បី​ចូល​ទៅ​កាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​គូ​លេន​ព្រហ្ម​ទេព​(​ព្រៃ​ព្រះ​រការ ហើយ​ត្រូវបាន​គេ​ស្គាល់ មេ​ឈ្មួញ​រូបនោះ មានឈ្មោះ​( ឡេង ធារ៉ា​)​ភេទ ស្រី និង​ប័ក្សពួក​របស់​គា​ត់​មួយចំនួនទៀត ដែល​ជា​ម្ចាស់​ក្រុមហ៊ុន ធ្វើ​ផ្លូវ បាន​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​បរិស្ថាន ឈួសឆាយ​ធ្វើ​ផ្លូវ​ចំនួន​២​ខ្សែ ដើម្បី​ងាយស្រួល​ក្នុង​ការចូលទៅ​កាប់បំផ្លាញ​ព្រៃឈើ​និង​ដឹក​ជញ្ជួន​ឈើ​ចេញ​ពី​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​គូ​លេន​ព្រហ្ម​ទេព​(​ព្រៃ​ព្រះ​រការ​) តាមតែ​អំពើ​ចិត្ត​របស់​ពួកគេ រួច​ហើយ​ធ្វើការ​ដឹក​ជញ្ជួន​ឈើ​ទាំងអស់​នោះ​យក​មក​ស្តុក​ទុក​នៅ បញ្ជាការ​ស្រាល នៅក្នុង​កង​ពុល​តូច​លេខ ៩ ។ ដោយ​ពុំ​មាន​មន្ត្រី​ជំនាញ​នៅតាម​ស្ថាប័ន្ធ
​ពាក់ព័ន្ធ​ផ្សេងៗ​ដែល​ពួកគេ​កំពុង​ឈរជើង​ប្រចាំការ​ចាំ​បង្ក្រាប​បទល្មើស​ព្រៃឈើ ពាក់​ណាមួយ នៅក្នុង​តំបន់​នោះ​មិន​ហ៊ាន​ចា​ត​វិធានការ​ដើម្បី​ធ្វើការ​បង្ក្រាប ក្រុម​ឈ្មួញ​ទាំងអស់​នោះ​ដែល​កំពុងតែ​កាប់បំផ្លាញ​ព្រៃឈើ​និង​ដឹក​ជញ្ជួន​ឈើ​ខុសច្បាប់ នៃ​តំបន់​អភិ​រ័ក្ស​ព្រៃឈើ​ដែន​ជម្រក​សត្វព្រៃ​គូ​លេន​ព្រហ្ម​ទេព (​ព្រៃ​ព្រះ​រការ​)​នៅឡើយ​នោះទេ ។

​ជុំវិញ​បញ្ហា​ខាងលើ​នេះ​ហើយ ទើប​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​នោះ​មានការ​ព្រួយ​បា​រម្ម​ណ៌​យ៉ាងខ្លាំង​ហើយ​បាន​និយាយថា បើសិនជា​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មិន​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​កាប់បំផ្លាញ​ព្រៃឈើ​ទាង​អស់​នោះ​ទេ តំបន់​អភិ​រ័ក្ស​សត្វព្រៃ​នឹង​ព្រៃឈើ មួយ​នេះ​នឹង​ត្រូវ​បាត់បង់ ទាំងស្រុង​នៅក្នុង​ពេល​ខាងមុខ​នេះ ។ ដូច្នេះ​នោះ​ហើយ​ទើប​បាន​ប្រជាពលរដ្ឋ​បាន​នាំគ្នា សំណូមពរ​ឲ្យ​លោក​(​ប្រាក់ សុវណ្ណ​) អភិបាល​ខេត្ត​ព្រះវិហារ ដើម្បី​ជួយ​ចាត់វិធានការ​ត្រួតពិនិត្យ ការកាប់បំផ្លាញ​ព្រៃឈើ និង​ដឹក​ជញ្ជួន​ឈើ របស់​អ្នកស្រី (​ឡេង ធារ៉ា​) និង​ប័ក្សពួក​មួយចំនួ​ន​ទៀត ចេញពី​ក្នុង​តំបន់ ដែនជម្រកសត្វព្រៃ​គូ​លេន​ព្រហ្ម​ទេព (​ព្រៃ​ព្រះ​រការ​)​អោយបាន​ត្រឹមត្រូវ​ទៅតាម​ផ្លូវច្បាប់ និង​អោយ​មាន​ប្រសិទ្ធិភាព ផង ។​

Leave a Reply

Your email address will not be published. Required fields are marked *