- ព័ត៌មានជាតិ

ឈ្មោះ ឡេង បាន​បើក​បន​ល្បែងស៊ីសង​ចម្រុះ សង្វៀន​ជល់​មាន់ និង​បាញ់អាប៉ោង ប្រមូលផ្ដុំ​គ្នា​លេង​យ៉ាង​គគ្រឹកគគ្រេង​មិន​ខ្លាច​ភាព​ហានិភ័យ ផ្គើន​និង​អនុសាសន៍​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន !!

ខេត្ត​ឧត្តរមានជ័យ​៖ សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថាៈ ទីតាំង​ដែល​បុគ្គល​ឈ្មោះ ឡេង បើក​សង្វៀន​បញ្ជល់មាន់ និង​បាញ់អាប៉ោង គឺ​នៅ​ចំណុច​ក្នុង​ចំការ​ស្វាយចន្ទី ចូល​តាម​ផ្លូវលំ​(​អង់​តែ​ន ០១១) ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ​។ ក្នុង​មួយ​ថ្ងៃៗ​អ្នកលេង​ល្បែង​ជាច្រើន​រាប់សិប​នាក់ មក​ប្រមូលផ្តុំ​គ្នា​យ៉ាង​ពពាក់ពពូន លេង​ចាប់ពី​ព្រឹក​ដល់​ល្ងាច​ជា​រៀងរាល់ថ្ងៃ រាប់​ខែ រាប់​ឆ្នាំ កន្លងមកហើយ ហើយ​ការ​បញ្ជល់មាន់​មួយគូៗ​មាន​ភ្នាល់​ដាក់​លុយ​ចាប់ពី រាប់សិប​ម៉ឺន​រៀល ដល់​រាប់លាន​រៀល ហើយ​មាន​អ្នក​ចាក់​លុយ​ខាងក្រៅ​យ៉ាង​ប្រសេចប្រសាច​ថែមទៀត​។​

​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​មន្ត្រី​កងរាជអាវុធហត្ថ ក្នុងស្រុក​ត្រពាំង​ប្រាសាទ ត្រូវ​ប្រជាពលរដ្ឋ​រិះគន់​ថា មិន​យកចិត្តទុកដាក់​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ ដែល​កំពុង​ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ​សង្គម​នោះ​ទេ​។ ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្នុង ស្រុក​ត្រពាំង​ប្រាសាទ បានឲ្យដឹងថា នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​មាន​បុគ្គល​ម្នាក់​ឈ្មោះ ឡេង បើក​សង្វៀន​បញ្ជល់មាន់ និង​បាញ់អាប៉ោង ទ្រង់ទ្រាយ​ធំ ដោយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន មិនដែល​ចាត់វិធានការ​ទប់ស្កាត់​ចាប់​បង្ក្រាប​ឡើយ​។​

​ទាំង​អធិការដ្ឋាន​នគរបាល​ស្រុក ទាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​បុគ្គល​ឈ្មោះ ឡេង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ហេតុនេះហើយ ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត និង​ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧត្តរមានជ័​យ មាន​ចំណាត់ការ​បង្ក្រាប​បន​ល្បែងស៊ីសង​ខុសច្បាប់ នៅក្នុង​ចំណុច​ទីតាំង​ខាងលើ​ជា​បន្ទាន់​ផង ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យស្រប​ទៅ​តាម​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។ (​ព័ត៌មាន​បឋម​)​

Leave a Reply

Your email address will not be published. Required fields are marked *