- ព័ត៌មានជាតិ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ៖ អញ្ជើញ​ជ​អធិបតី​ក្នុង​ពិធីបុណ្យ​អភិ​សេក និង​សម្ពោធ​ឆ្លង ព្រះ​បដិមា​ព្រះ​សិអា​រ្យ បុស្បុក និង​សមិទ្ធផល​នានា នៅលើ​កំពូល ភ្នំ​សន្លុង​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ក្នុង​ពិធីបុណ្យ​អភិ​សេក និង​សម្ពោធ​ឆ្លង ព្រះ​បដិមា​ព្រះ​សិអា​រ្យ បុស្បុក និង​សមិទ្ធផល​នានា នៅលើ​កំពូល ភ្នំ​សន្លុង ក្នុង​បរិវេណ​វត្ត​រស្មី​មហា​រះ​ភ្នំ​សន្លុង ស្ថិតនៅ​ឃុំ សន្លុង ស្រុក​ទ្រាំង ខេត្តតាកែវ នា​ព្រឹក​ថ្ងៃ​ចន្ទ ១៥​កើត ខែ​បុស្ស ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២២ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ដោយ ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្ត្រ និង ឯកឧត្តម អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាលខេត្ត​តាកែវ និង​លោកជំទាវ ព្រមទាំង លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​កងកម្លាំង​ទាំង​បី លោក​អភិបាល ក្រុង ស្រុក និង មន្ត្រីរាជការ​ជា​ច្រើន​កុះករ​ផង​ដែរ ។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ដល់​អង្គពិធី និង​បាន ថ្លែងអំណរគុណ​ថ្មាក់ដឹកនាំ​ខេត្ត​គ្រប់​លំដាប់ថ្នាក់ និង លោកជំទាវ និន សា​ផុន តំណាងរាស្ត្រ​មណ្ឌល ខេត្តតាកែវ និង​ជា​ប្រធាន​គណៈកម្មការ​ទី​៩ នៃ​រដ្ឋសភា ដែល​បាន​ផ្តួចផ្តើម​គំនិត​ក្នុង​ការកសាង ព្រះ​បដិមា​ព្រះ​សិអា​រ្យ បុស្បុក សម្រាប់ ទុក​ជា​ទី សក្ការៈ និង​គោរព​បូជា ។

​លោកជំទាវ​បាន​បន្តទៀតថា កាលពី ៤៣​ឆ្នាំមុន ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​នូវ​សង្គ្រាម​រាំ​រ៉ វិស័យ​ទាំងអស់ ត្រូវបាន​បំផ្លិចបំផ្លាញ ក្នុង​នោះ​វិស័យ​ព្រះពុទ្ធសាសនា ក៏​ត្រូវបាន​បំផ្លិចបំផ្លាញ ចំណែកឯ​ព្រះសង្ឃ ត្រូវា​ន​ចាប់​ផ្សឹក វត្ត​អារាម​បាន​ក្លាយ​ជា​ទីកន្លែង​ឃុំឃាំង​។ ប៉ុន្តែ​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ​១៩៧៩ ក្រោម​ការដឹកនាំ​ប្រក​ដោយ​កិ​ត្តិ បណ្ឌិត​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយ​អនុវត្ត នូវ​នយោបាយ ឈ្នះ ឈ្នះ បាន​កសាង​ប្រទេស​ពី បាតដៃ​ទទេ​រហូតដល់​មានការ​អភិវឌ្ឃន៍​ដូច​សព្វថ្ងៃ ។​

​លោកជំទាវ​បន្តទៀតថា តាមរយៈ សមិទ្ធិផល​ទាំងនេះ គឺ​ពិតជា​បាន​ចូលរួមចំណែក​ក្នុង​ការពង្រឹង​វ​ស័យ ពុទ្ធចក្រ និង​វិស័យ​អាណាចក្រ​ឲ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត ។ ម្យ៉ាងទៀត​បាន​ចូលរួមចំណែក​ក្នុងការ លើក​សោ​ភណ្ឌ​ភាព​របស់​ខេត្ត​ផង ដើម្បី​ទាញ​ចំណូល​ពី​វិស័យ​ទាំងនេះ ក្នុងការ​ក្លាយទៅជា​រមណីយដ្ឋាន ទេសចរណ៍​ព្រះពុទ្ធ​សា​នា​ផងត់​បន្ថយ​ភាពក្រីក្រ ។​

​លោកជំទាវ​ក៏បាន​អំពាវនាវ​ឲ្យ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ចូលរួម​គោរព តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល ៣​ការពារ ៣​កុំ ដើម្បី​ទប់ស្កាត់​នូវ​ការឆ្លង​រីក​រាលដាល​នៃ ជំងឺ​កូវី​ដ​១៩ ខណៈ​មេរោគ​បំ​ផ្លែងខ្លួន​ថ្មី អូ​មី​ក្រុង កំពុងតែ​រីក​រាលដាល​នៅ​ពាសពេញ​ពិភពលោក​៕

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច អមដំណើរ​ដោយ ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្ត្រ និង នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៨ ខែ​មករា ឆ្នាំ​២០២២​នេះ ព្រមទាំង​លោក បាន​អញ្ជើញ​ចូលរួម​សម្ពោធ​សមទ្ធិ​ផល​នានា នៅលើ​វត្ត​សន្លុង​ថ្មី ស្ថិតនៅ​ឃុំ​សន្លុង ស្រុក​ទ្រាំង ខេត្តតាកែវ ៕​

Leave a Reply

Your email address will not be published. Required fields are marked *