- ព័ត៌មានជាតិ

កិច្ចប្រជុំ​បូក​សរុប​ការងារ​យុវជន​មក ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ​

ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍ ១២​រោច ខែ​បុស្ស ឆ្នាំ​ជូត ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២២ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ឆ្នាំ​២០២១ និង​លើក​ទិសដៅ​បន្ត​ភារកិច្ច ឆ្នាំ​២០២២​។

​កិច្ចប្រជុំ​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ ជា​អនុប្រធាន​យុវជន​គណបក្ស​ថ្នាក់កណ្តាល ឯកឧត្តម លោកជំទាវ ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​យុវជន​គណបក្ស​ថ្នាក់កណ្តាល និង​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​សមាជិក សមាជិកា យុវជន​គណបក្ស​ថ្នាក់កណ្តាល ព្រមទាំង​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ប្រធាន និង​អនុប្រធាន​ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​នៅតាម​បណ្តា​ប្រទេស និង​ទ្វីប សរុប​ចំនួន​១៨៧​រូប នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​។​

Leave a Reply

Your email address will not be published. Required fields are marked *