ខេត្តកណ្តាល(សភារាជ) ៖ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល ផ្សព្វផ្សាយអប់រំការយល់ដឹងអំពីសំណល់ជាតិផ្ទុះពីសង្គ្រាម។និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមផងដែរ។
ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់ លោកគង់ សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្តាលនិងលោកជាសណ្តាប់ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះនៃអគ្គស្នងការនគរបាលជាតិ។
សូមបញ្ជាក់ផងដែរដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ,នឹងលោកឡោសុឡេងអគ្គស្នងការរងនគរបាលជាតិនិងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការដឹកនាំអនុវត្តផែនការយុទ្ធសាស្ត្រកងកម្លាំងនគរបាលជាតិក្រសួងមហាផ្ទៃ (គ.អ.ម.ផ)។
ទើបស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានរៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយអប់រំការយល់ដឹងអំពីសំណល់ជាតិផ្ទុះពីសង្គ្រាមនេះបាន ដោយចាប់ផ្តើមពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ មានសិក្ខាកាមចំនួន១៥៩នាក់ ដែលមកពីបណ្តាអធិការដ្ឋាននគរបាលស្រុក/ក្រុងទាំង១១ក្នុងខេត្តណ្តាល។






