កណ្តាល៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សែម រតនៈ ជាប្រធានក្រុមការងារចុះជួយភូមិព្រៃទំពូង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សែម សុវណ្ណនី ជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ចុះសួរសុខទុក្ខ និងបាននាំការសួរសុខទុក្ខ ពីឯកឧត្តម សែម សុវណ្ណនី ផងដែរ។
ឯកឧត្តម សែម រតនៈ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមមេត្តាទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ដូសជំរុញ អោយបានគ្រប់គ្នា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខ។
ក្នុងឱកាសនោះដែរ ឯកឧត្តម បានឧបត្ថម្ភនូវគ្រឿងឧបភោកបរិភោគនិងថវិការជូនដល់គ្រួសារ ស្ត្រីឆ្លងទន្លេ ចាស់ជរា សរុបចំនួន១២គ្រួសារ ក្នុង១គ្រួសារ ទទួលបានថវិកា ៣ម៉ឺនរៀល អង្ករ១០គីឡូក្រាម មី ទឹកស៊ីអ៉ីវ ទឹកត្រី ស្ករ អំបិល និងប៊ីចេង។ ឯកឧត្តម បានឧបត្ថម្ភ ដល់មេភូមិ និងប្រធានក្រុមប្រឹក្សាឃុំ ក្នុងម្នាក់ៗ ថវិកា១០ម៉ឺនរៀល, ឧបត្ថម្ភដល់ប្រជាការពារភូមិ និងនគរបាលប៉ុស្តិ៍រដ្ឋបាល ចំនួន៤នាក់ក្នុងម្នាក់៤ម៉ឺនរៀល។ សរុបថវិកាទាំងអស់ ចំនួន១,៦៨២,០០០រៀល៕






