- ព័ត៌មានជាតិ

រថយន្ត​ដឹកឈើ​ផ្ទះ​ចាស់​របៀប​កន្លេល​ធំ​បន្លំ​ដេក ត្រូវ​អស់ល័ក្ខ​ជាប់​អន្ទាក់​សមត្ថកិច្ច​ជំនាញ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​

ព្រះវិហារ ៖ កាលពី​យប់​ថ្ងៃ​ទី​២៤ ខែ​មិនា ឆ្នាំ​២០២២ កំលាំង​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​សហការ​ជាមួយ កំលាំ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែ​ប និង​អជ្ញាធរ​មូលដ្ឋាន​ចុះបង្ក្រាប់​រថយន្ត​វេ​1 មួយគ្រឿង ពាក់​ផ្លាកលេខ កំពង់ចាម 3A7119 ដឹកឈើ​​ផ្ទះ​ចាស់​បង្កប់​ឈើ​ថ្មី ( កន្លេល​ធំ​បន្លំ​ដេក ) ត្រូវ​បាន​អស់ល័​ក្ច នៅ​ចំណុច​ភូមិ​បុស្ស ឃុំ​ម្លូព្រៃ​ពីរ ស្រុក​ឆែប ខេត្ត​ព្រះវិហារ ខណៈពេល​ដែល​ក្រុម​ឈ្មួញ​កំពុង​លើក​ឈើ​ឡើង​លើ​រថយន្ត ។​

​ប្រតិបត្តិការ​នេះ​ដឹកនាំ​បញ្ជា​ដោយ​លោក ឆិញ សេង និង លោក ម៉ក់ បញ្ញា នាយរង​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ លោក សេង លាង នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែ​ប សហការ​ជ​មួយ​កម្លាំង​នគរបាល​ស្រុក​ឆែប នឹង​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ ។​

​លោក សេង លាង បានអោយដឹងថា ការចុះ​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន​ឈើ​នេះ​ធ្វើឡើង​តាម​ការចង្អុលបង្ហាញ​ពី​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ នឹង​លោក នួន សុខុម នាយ​ខណ្ឌ័​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ កម្លាំង​ជំនាញ​បាន​តាមដាន​ជា​យូរ​មក​ហើយ ដោយ​ក្រុម​ឈ្មួញ​មាន​ការដើរ​ប្រមូល​ទិញ​ឈើ​យក​មក​ស្តុប​ទុក​នៅ​ចំណុច​ខាងលើ លុះ​យប់​ថ្ងៃទី​២៣ ខែ​មិនា​នេះ ក្រុម​ឈ្មួញ​បាន​យក​រថយន្ត​ប្រភេ​ទវេ​1​មួយ​គ្រឿង​នេះ​ចូល​លើក​ឈើ​ដាក់ ត្រូវបាន​កម្លាំង​ចម្រុះ​ចុះ​ទៅ​ដល់​ទីតាំង ឃើញ​កំពុង​លើក​ឈើ​ដាក់​រថយន្ត នឹង​បាន​ធ្វើ​ការឃាត់​រថយន្ត​នេះ​តែម្តង លោក សេង លាង បន្ត​អោយដឹងទៀតថា ក្រុម​ឈ្មួញ​រក​សុ​ី​ដឹកជញ្ជូន​ឈើ មាន​កលល្បិច​ខ្ពស់​ណាស់ ពេល​លើក​ឈើ​ឡើង​លើ​រថយន្ត​ពេញ​ហើយ យក​បាវ​អង្កាម​មក​ដាក់​ពីលើ ដើម្បី​បំភាន់​ភ្នែក​សមត្ថកិច្ច តែ​ទោះ​ឈ្មួញ​រៀបចំ​បំភាន់​ភ្នែក​សមត្ថកិច្ច​យ៉ាងណា​ក៍ដោយ នៅតែ​កម្លាំង​ជំនាញ​បង្ក្រាប​បាន​ជា​បន្តបន្ទាប់​ផងដែរ​។​

​លោក នួន សុខុម នាយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ បានអោយដឹងថា ខណ្ឌ័​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ រួម​ទាំង​ផ្នែក សង្កាត់រដ្ឋបាល​ព្រៃឈើ តែងតែ​យកចិត្តទុកដាក់​បំពេញ​តួនាទី​របស់​ខ្លួន​បាន​យ៉ាង​ល្អ រាល់​ការចុះ​តាមដាន សឺ​ប​អង្កេត ស្តុក​ទុក​នៅ​ការដឹកជញ្ជូន​បទល្មើស​ធនធានធម្មជាតិ​នឹង​ការកាប់​រាន​ដី​ព្រៃ​របស់​រដ្ឋ​យក​ធ្វើក​ម្ម​សិទ្ឋ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ខេត្ត​ទទួលបាន​លទ្ឋផល​ជោកជ័យ​ជា​បន្តបន្ទាប់ ក្នុងនោះ​បាន​ធ្វើការ​​ដកហូត​ដី​យក​មក​ទុកជា​សម្បត្តិ​រដ្ឋ​បាន​ជា​ច្រើន​ពាន់​​ហិច​តា ។​

​ក្រោយពី​ការចុះ​បង្ក្រាប់​របស់​សមត្ថមិច្ច​រួចមក រថយន្ត​ដឹក​បទល្មើស និង​ឈើ​ខាងលើ​ត្រូវបាន​រឹបអូស​យក​មក​រក្សាទុក​នៅ​ថ្នាល​បណ្តុះ​កូនឈើ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​
​ឆែ​ប ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​និតិ​វិធី​ច្បាប់ ៕​

Leave a Reply

Your email address will not be published. Required fields are marked *