- ព័ត៌មានជាតិ

កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការរៀបចំ​កែសម្រួល​ប្លង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ស្រុក​កោះធំ ស្រុក​ស្អាង និង​ស្រុកលើ​ល​ដែក ខេត្ត​កណ្តាល​

ខេត្ត​កណ្តាល​ ៖​ ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២២ រដ្ឋបាល​ខេត្ត​កណ្តាល​បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការរៀបចំ​កែសម្រួល​ប្លង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ស្រុក​កោះធំ ស្រុក​ស្អាង និង​ស្រុកលើ​ល​ដែក តាមរយៈ​ប្រព័ន្ធ​វីដេអូ​អន​ឡា​ញ​(Zoom meeting)​ក្រោម​អធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ​អភិបាលខេត្តក​ណ្តា​ល​។

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល បាន​មានប្រសាសន៍ថា​៖
​គោលបំណង ក្នុង​កិច្ចប្រជុំ​នាពេលនេះ ដើម្បី​ពិនិត្យ​ពិភាក្សា​ទៅលើ​ប្លង់​ហេដ្ឋារចនាសម្ព័ន្ធ ដែល​រៀបចំឡើង​ដោយ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត សំដៅ​ធ្វើ​យ៉ាងណា​អោយ​ដំណើរការ​នៃ​ការរៀបចំ​កែសម្រួល​ប្លង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ស្រុក​ទាំង​៣​ខាងលើ​នេះ​ប្រព្រឹត្តទៅ​អោយបាន​លឿន​ឆាប់រហ័ស ផ្អែក​លើ​សោ​ភណ្ឌ​ភាព លក្ខណៈ​បច្ចេកទេស និង​ច្បាប់​អាច​ទទួលយកបាន ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានបញ្ជាក់​ថា ក្នុង​កិច្ចប្រជុំ​នេះ​គឺជា​ការចូលរួម​ប្រមូល​មតិ​ឯកភាព​ពី​មន្ទីរ​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ការ​ពិនិត្យ​ពិភាក្សា កែសម្រួល ទៅ​លើ​ភាពជាក់ស្ដែង​ដូច្នេះ​កិច្ចប្រជុំ​នេះ​គឺជា​ការងារ​សំខាន់​ក្នុង​ការចូលរួម​មតិយោបល់ ដោយ​ធ្វើយ៉ាងណា​អោយ​ដំណើរការ​គម្រោង​នេះ សម្រេចបាន​ឆាប់រហ័ស​ដាក់ជូន​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ថ្នាក់ជាតិ ពិនិត្យ និង​សម្រេច​ជាគោលការណ៍​ផ្លូវច្បាប់​ក្នុង​ដំណើរការ​អភិវឌ្ឍ​វឌ្ឍនភាព​ការរៀបចំ​កែសម្រួល​ប្លង់​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​។

​ក្នុង​កិច្ចន្រជុំ​នេះ​ដែរ ឯកឧត្តម អភិបាលខេត្ត បាន​ផ្សព្វផ្សាយ​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដាក់ចេញ​នូវ​បទបញ្ជា​ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​បទល្មើស​នេសាទ និង ការគ្រប់គ្រង​ព្រៃ​លិច​ទឹក​ជុំវិញ​បឹង​ទន្លេសាប ដែល​បាន​ថ្លៃ​ង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ប្រចាំឆ្នាំ​២០២១ និង​ទិសដៅ​អនុវត្ត​ឆ្នាំ​២០២២ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ត្រូវ​ពង្រឹង​ការគ្រប់គ្រង និង​ការបង្ក្រាប​បទល្មើស​នេសាទ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល អោយមាន​ប្រសិទ្ធភាព​៕

​ក្នុងឱកាស​នោះ​ឯកឧត្តម​អភិបាលខេត្ត​បាន​បន្តថា ស្របពេល​ដែល​ប្រទេស​យើង​បាន​ថមថយ​នូវ​ជំងឺ​កូវី​ដ​-១៩ និង​បើក​ទំព័រ​ថ្មី នៃ​សេដ្ឋកិច្ច​លើ​គ្រប់​វិស័យ រដ្ឋបាល​ខេត្ត​កណ្តាល ប្រកាស​រៀបចំ​បុណ្យ​សង្ក្រាន្ត​ក្នុងអំឡុងពេល​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​។

​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ជំរុញ​អោយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ត្រូវ​យកចិត្តទុកដាក់​អោយបាន​ហ្មត់ចត់​បំផុត លើ​ការរៀបចំ​សណ្តាប់ធ្នាប់ ការធ្វើ​ចរាចរណ៍ ការប្រើប្រាស់​ចំណីផ្លូវ ការរៀបចំ​កន្លែង​លក់ដូរ​របស់​ប្រជាពលរដ្ឋ​ជា​ដើម​ដើម្បី​បរិស្ថាន អនាម័យ​ស្អាត និង​សេចក្តីថ្លៃថ្នូរ គឺ​ទាមទារ​អោយមាន​ការចូលរួម​ពី​សំណាក់​អ្នកពាក់ព័ន្ធ​ទាំងអស់ ក្នុងនោះ​បុគ្គល​គំរូ​បំផុត គឺ​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​ក្នុង​ការផ្សព្វផ្សាយ ព្រមទាំង​ចូលរួម​អនុវត្ត​ផង​ដែរ​។​

 

Leave a Reply

Your email address will not be published. Required fields are marked *