- ព័ត៌មានជាតិ

បញ្ជូន​ខ្លួន​ជនជាតិ​វៀតណាម​២​នាក់ ដាក់ពន្ធនាគារ (១​នាក់​ឆក់​ត្រី​ឆក់​ត្រជាក់ ១​នាក់​ទៀត​ទទួល​ទិញ​បទល្មើស​) នៅក្នុង​ឃុំ​ឆ្នុក​ទ្រូ ស្រុក​បរិបូណ៌ ដែល​សកម្ម​កន្លងមក

កំពង់ឆ្នាំង ៖ តុលាការ​ខេត្ត​កំពង់ឆ្នាំង សម្រេច​បញ្ជូន​ខ្លួន​ជនជាតិ​វៀតណាម ២​នាក់ (​ឈ្មោះ ឡាំ យុំាង​ថាប់ ឆក់​ត្រជាក់​/​ឈ្មោះ ហ៊ី ប៊ុន​ធី ទទួល​ទិញ​ត្រី​ឆក់​គ្រប់​ប្រភេទ​) ដាក់ពន្ធនាគារ ពាក់ព័ន្ធ នេះ​បើ​យោង​តាម​ការបញ្ជាក់​របស់​ឯកឧត្តម ព្រះរាជអាជ្ញា​អយ្យការ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃទី ២៨ ខែ​មិនា ឆ្នាំ​២០២២​នេះ​។​

​នៅ​ថ្ងៃ​ទី​១៧/៣/២០២២ ក្រោម​ការបញ្ជារ​ផ្ទាល់ ពី​ឯកឧត្តម អ៉ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដែល​មាន​ផ្នែក​ជលផល​ផ្សារឆ្នាំង សហកា​រណ៍ និង​អធិការ​ខាងត្បូង​បឹង​ទន្លេសាប ចុះ​អនុវត្ត​ដីកា​អោយ​ចូល​ខ្លួន​របស់​អយ្យ​ការ​អម​សាលាដំបូង​ខេត្ត លេខ ៤៥ អ​ក ចុះ​ថ្ងៃ​ទី​១៦/៣/២០២២​។ ឃាត់ខ្លួន ឈ្មោះ ឡាំ យុំាង​ថាប់ រស់នៅ​ឆ្នុកទ្រូ បរិបូណ៍ ពី​បទ​ឆក់​ត្រី (​ឆក់​ត្រជាក់​) ក្នុង​នោះ​ជន​ល្មេី​សបាន​ឆ្លេី​យមាន​គូកន ៣ នាក់​ផ្សេង​ទៀត ដែល​២ នាក់​រស់នៅ ឃុំ​ផាត់​សណ្តា​យ កំពង់ធំ ត្រូវបាន​សមត្តកិច្ចក៍​បង្ក្រាបបា​ន មធ្យោបាយ​របស់​គេ​ប្រើប្រាស់​ឆក់​ត្រី ទូក​បា​ឡា​ស្មាច់ ភ្ជាប់​ម៉ាស៊ីន លុច​សុីស ៣៣០ មួយគ្រឿង​ទៀត​ផង​ដែរ បាន​បញ្ជូន​មក​ខណ្ឌ​ជលផល​និង​បំពេញ​និតិ​វី​ធី​ជាមួយ​ស្ថាប័ន​តុលាការ ។​

​ក្រោយពី​ចាប់​បាន​ជនជាតិ​វៀតណាម​ឈ្មោះ ឡាំ យុំាង​ថាប់ ដែល​សកម្ម​ឆក់​ត្រី បាន​បន្ត​ស៊ើបអង្កេត ឈ្មោះ​នេះ​បាន​សារភាព​ថា​រាល់​បទល្មើស​ទាំងឡាយ ដែល​ខ្លួន​បាន​ប្រព្រឹត្ត​យកទៅ​លក់​ឲ្យឈ្មោះ ហ៊ី ប៊ុន​ធី ជា​ជនជាតិ​វៀតណាម ភេទ ប្រុស អាយុ ២៩ ឆ្នាំ នៅ​ចំណុច​កោះ​មនោ ភូមិ​ឆ្នុកទ្រូ ឃុំ ឆ្នុក​ទ្រូ ស្រុក បរិបូរណ៍ ដែលជា​អ្នក​ទទួល​ទិញ​ទាំង​អស់ រហូតដល់​ឈាន​ដល់​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មួញ​ទិញ​ត្រី​ឆក់​ត្រជាក់ ឈ្មោះ ហ៊ី ប៊ុន​ធី ជា​ជនជាតិ​វៀតណាម នា​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២២ វេលា​ម៉ោង ៣​និង​៣០ នាទី​។​

Leave a Reply

Your email address will not be published. Required fields are marked *