- ព័ត៌មានជាតិ

អនុសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃម្សិលមិញ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤០នាក់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សេដ្ឋកិច្ចកម្ពុជាជួបការលំបាក ព្រោះតែវិបត្តិនៃសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី៣០ ខែមីនា ជាថ្ងៃដែលសម្តេចសប្បាយចិត្តខ្លាំងជាងគេ ដោយសារពន្ធដារបំបែកឯកទគ្គកម្មសម្រាប់ចំណូលផ្ទៃក្នុង ដោយប្រមូលបាន ២៣៦លានដុល្លារ។ រយៈពេលមួយខែមីនានេះ អាចបានចំណូលប្រមាណ៧០០លានដុល្លារ។ ចំណូល ខែមករាប្រមាណ២៨៨លាន ខែកុម្ភៈប្រមាណ២២៣លាន ខែមីនាប្រមាណ៧០០លាន។ សរុបរយៈពេល៣ខែឆ្នាំ២០២២ ចំណូលបានជាង១២០០លាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធ្វើនាយករដ្ឋមន្ត្រីភ័យជាងគេ គឺអត់មានថវិកា បើកប្រាក់ខែជូនមន្ត្រី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជីកយកប្រេងនៅខេត្តព្រះសីហនុ កំពុងជួបបញ្ហាហើយ តែត្រូវបានជំនួសដោយការជីកមាស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល៩ខែ គិតចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ មកដល់ពេលនេះ កម្ពុជាជីកមាសបាន ២,២៧៥គីឡូ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំនួននេះគិតត្រឹមមួយកន្លែងប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានណែនាំឱ្យពន្លឿននៃការលើកកម្រិតអ្នកមានប្រាក់សោធននិវត្តន៍ដែលទាបឱ្យលឿនបន្តិច។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រៀបចំបង្កើនថវិកាសម្រាប់អ្នកមានប្រាក់បៀវត្សរ៍ទាប ជាពិសេសអតីតយុទ្ធជន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើបែបនេះដើម្បីដោះស្រាយវិសមភាពប្រាក់ចូលនិវត្តន៍របស់មន្ត្រី។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យប្រជាពលរដ្ឋជួបជុំលេងសប្បាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ តែត្រូវបន្តអនុវត្តន៍វិធានសុខាភិបាល ជាពិសេសវិធានការ ៣កុំ និង៣ការពារ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជោគជ័យលើជំងឺកូវីដ១៩ មិនមែនពឹងផ្អែកលើសម្តេចតែម្នាក់ឯងនោះឡើយ តែគឺបានមកពីការចូលរួមពីគ្រប់កោសិកាសង្គម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់លើសន្តិសុខសណ្តាប់ធ្នាប់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលបុណ្យទានអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចគ្មានសម្រាកនោះទេ ត្រូវមើលឃើញពីគុណ្យសម្បត្តិនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានគាំទ្រសម្តេចផ្តល់ឱកាសយកប្រទេសចេញពីភ្លើងសង្គ្រាម និងជំរុញការអភិវឌ្ឍប្រទេស។

Leave a Reply

Your email address will not be published. Required fields are marked *