- ព័ត៌មានជាតិ

សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើ​ក​ទី​០៦ និង​ផ្សព្វផ្សាយ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើ​ក​ទី​០៧

នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែ​មីនា ឆ្នាំ​២០២២ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើ​ក​ទី​០៦ និង​ផ្សព្វផ្សាយ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើ​ក​ទី​០៧ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្ត្តម លោកជំទាវ រដ្ឋមន្ត្រីក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ក្រសួង​-​ស្ថាប័ន​នានា អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ អភិបាល​រាជធានី​-​ខេត្ត ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត និង​អ្នកពាក់ព័ន្ធ​ជាច្រើន​រូប​សរុប​ប្រមាណ​ជា ២៤០​រូប ដែល​កម្មវិធី​នេះ​ប្រារព្ធ​ធ្វើ​នៅ​សណ្ឋាគារ​រ៉េស៊ីដង​សុខា​ភ្នំពេញ​។​

​ជា​កិច្ច​ចាប់ផ្ដើម ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ធ្វើ​របាយការណ៍​បូកសរុប​លទ្ធផល​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើ​ក​ទី​០៦ ជូន សម្ដេច​ក្រឡាហោម ស ខេង និង​ពិធី​ទាំងមូល​ជ្រាប ថា ស្ថិតក្នុង​ស្ថានភាព​ដែល​ពិភពលោក​ទាំងមូល​ទទួល​រង​ការវាយប្រហារ​យ៉ាងធ្ងន់ធ្ង​រ​ដោយសារ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩​នោះ សកម្មភាព​មួយ​ចំនួន​ធំ ដូចជា វិនិយោគ ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សេវាកម្ម វប្បធម៌ ទេសចរណ៍ ជាដើម ត្រូវបាន​ផ្អាក​សកម្មភាព​ជា​បណ្ដោះអាសន្ន​។​

​ឯកឧត្តម បាន​បន្ដថា ប៉ុន្តែ​ផ្ទុយទៅវិញ​ក្នុង​រយៈពេល​ដូចគ្នា​នេះ និន្នាការ​ផលិត ចរាចរ និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​នៅលើ​សកលលោក​នៅតែ​បន្ត​កើនឡើង​ឥតឈប់ឈរ ជាពិសេស​ការផលិត​គ្រឿងញៀន​សំយោគ (ATS) ដូចជា ៖ មេតំ​ហ្វេ​តា​មីន អ៊ិច​ស្តា​ស៊ី កេតា​មីន ដែល​សុទ្ធសឹង​ជា​ប្រភេទ​សារធាតុ​ងាយស្រួល​ក្នុង​ការកែច្នៃ​ផលិត (​មិន​រើស​ភូមិសាស្ត្រ ឬ​ទីតាំង​ផលិត ងាយ​រក​សារធាតុ​គីមី​ផ្សំ និង​ឧបករណ៍​ផលិត​) បាន​រីក​រាលដាល​នៅ​គ្រប់​តំបន់ ដែល​ក្នុងនោះ ព្រះរាជាណាចក្រ​កម្ពុជា នៅតែ​ជា​គោលដៅ​រងគ្រោះ​ផង​ដែរ​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ បានឱ្យដឹង​ទៀត​ថា ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន បាន​ឆ្លៀតឱកាស​លបលួច​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន ជាពិសេស​ការដឹកជញ្ជូន​ឆ្លងកាត់​ទៅ​ប្រទេស​ដទៃ និង​មួយ​ផ្នែក​ទៀត​បម្រើឱ្យ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា ផងដែរ​។ ឯកឧត្តម បាន​បន្ដថា ទោះបីយ៉ាងណា​ក៏ដោយ ការអនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើ​ក​ទី​០៦ ដោយ​មាន​ការទទួលខុសត្រូវ​ខ្ពស់​របស់​សមត្ថកិច្ច​កម្ពុជា ក៏​ទទួលបាន​លទ្ធ​ជា​វិជ្ជមាន ផងដែរ​។

​នា​ឱកាស​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក៏​បាន​ធ្វើ​សេចក្តីរាយការណ៍​អំពី​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លើក​ទី​០៧ ថា គោលបំណង ដើម្បី​ការពារ​កិត្តិយស​ប្រទេសជាតិ បញ្ចៀស​ឱ្យបាន​នូវ​ភាព​រងគ្រោះ​ដោយសារ​ឧក្រិដ្ឋកម្ម​គ្រឿងញៀន សំដៅ​ធ្វើឱ្យ​បរិយាកាស​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម កាន់តែ​មាន​ភាពល្អ ប្រសើរឡើង​ថែមទៀត ជាពិសេស​ការរួមចំណែក​ថែរក្សា​សុខុមាលភាព​សង្គម លើកកម្ពស់​ការអភិវឌ្ឍ​ធនធាន​យុវជន និង​បង្កើន​ភាពកក់ក្តៅ​នៅក្នុង​សង្គម​ក្រុមគ្រួសារ​របស់​ប្រជាពលរដ្ឋ​ផង​នោះ រាជរដ្ឋាភិបាល សម្រេច​បន្ត​ដាក់ចេញ​នូវ ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លើក​ទី​៧ រយៈពេល ០១​ឆ្នាំ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​០១ ខែ​មករា រហូតដល់ ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២២ ខាងមុខ​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ បាន​បន្ថែមថា ការអនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើ​ក​០៧ បាន​ផ្ដោត​លើ​ការងារ​សំខាន់ៗ ជាច្រើន​ដូចជា ៖ បន្ត​យកចិត្តទុកដាក់​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​អំពី​ច្បាប់ ក៏​ដូចជា​គ្រោះ​ថ្នាក់ និង​ផលប៉ះពាល់​ដែល​បណ្តាល​មក​ពី​គ្រឿងញៀន រួមទាំង​ការ​អំពាវនាវ​ដល់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ឱ្យ​ចូលរួម​សកម្មភាព​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ សំដៅ​កាត់បន្ថយ​បទល្មើស​គ្រឿងញៀន ការពារ​សុខុមាលភាព និង​សុវត្ថិភាព​សង្គម ឱ្យ​បាន​ជ្រួតជ្រាប​គ្រប់​ទីកន្លែង ដោយ​ប្រើប្រាស់​គ្រប់​មធ្យោបាយ គ្រប់​រូបភាព ចំ​គោលដៅ និង​មុខសញ្ញា ព្រមទាំង មាន​វិធីសាស្ត្រ​សមស្រប​ក្នុង​ការផ្សព្វផ្សាយ​អប់រំ​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ បាន​បន្ថែមទៀតថា ត្រូវ​ខិតខំ​រៀបចំ​ឱ្យបាន​នូវ​វេទិកា​ជួប​ជាមួយ​វិស័យ​ឯកជន និង​សប្បុរសជន ជាពិសេស​ម្ចាស់ ឬ​អ្នក​គ្រប់គ្រង​អាជីវកម្ម​ដែល​ងាយ​រង​ហា​នី​ភ័យ​ដោយសារ​បទល្មើស​គ្រឿងញៀន រួម​ទាំង​សិល្បករ សិល្បការិនី បណ្ដាញ​សារព័ត៌មាន អ្នកដឹកនាំ​សាសនា អង្គការ​សង្គម​ស៊ីវិល​នៅ​ទូទាំង​ប្រទេស សំដៅ​ប្រមូលផ្ដុំ​ឱ្យមាន​ការចូលរួម​សហកា​រ គាំទ្រ​ទាំង​សកម្មភាព និង​មូលនិធិ ក្នុង​ចលនា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​។​

​ក្រោយ​បញ្ចប់​ធ្វើ​សេចក្តីរាយការណ៍​ដោយ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាលជាតិ ព្រមទាំង​ផែនការ​ស្ដីពី យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើ​ក​ទី​០៧ រយៈពេល ០១​ឆ្នាំ (​ចាប់ពី​ថ្ងៃ​ទី​០១ ខែ​មករា ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២២) ដោយ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​

Leave a Reply

Your email address will not be published. Required fields are marked *