- ព័ត៌មានជាតិ

ចាប់​ឃាត់​រថយន្ត​គ្មាន​ពន្ធ ដែល​ជ្រក​ក្រោម​ផ្លាក​លេខ​ផ្សេងៗ បាន​ចំនួន​២៤​គ្រឿង ក្នុង​រយៈពេល​៥​ថ្ងៃ នៅ​ភ្នំពេញ​

ភ្នំពេញ​៖ ចាប់​ឃាត់​រថយន្ត​គ្មាន​ពន្ធ ដែល​ជ្រក​ក្រោម​ផ្លាក​លេខ​ផ្សេងៗ នៅ​ទូទាំង​ប្រទេស បាន​ចំនួន​២៤​គ្រឿង ក្នុង​រយៈពេល​៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៣-១៧ ខែមិថុនា ឆ្នាំ​២០២២ នេះ​។​
​សូមជម្រាបថា រថយន្ត​ចំនួន​២៤​គ្រឿង​នេះ​រួម​មាន​ដូចខាងក្រោម​៖
១-​រថយន្ត​ម៉ាក Lexus RX 450h ចង្កូត​ឆ្វេង ពណ៌​ស ឆ្នាំ​ម៉ូ​ដែល​២០១២
២-​រថយន្ត​ម៉ាក Lexus NX200t ចង្កូត​ឆ្វេង ពណ៌​ខ្មៅ ឆ្នាំ​ម៉ូ​ដែល ២០១៦
៣-​រថយន្ត​ម៉ាក Toyota Prius ចង្កូត​ឆ្វេង ពណ៌​ស ឆ្នាំ​ម៉ូ​ដែល ២០១២
៤-​រថយន្ត​ម៉ាក Lexus LX570 ចង្កូត​ឆ្វេង ពណ៌​ស ឆ្នាំ​ម៉ូឌែ​ល​២០១៨
៥-​រថយន្ត​ម៉ាក Toyota SIENNA ប្រភេទ​រថយន្ត​ទេសចរណ៍ ចង្កូត​ឆ្វេង ពណ៌​ស ឆ្នាំ​២០០៤
៦-​រថយន្ត​ម៉ាក LEXUS RX400h ពណ៌​ស ចង្កូត​ឆ្វេង ផលិត ឆ្នាំ​២០០៦ ពាក់​ស្លាក លេខ ភ ព​2AR.9416
៧-​រថយន្ត​ម៉ាក LEXUS RX400h ពណ៌​ស ចង្កូត​ឆ្វេង ផលិត​ឆ្នាំ​២00៧ ពាក់​ស្លាក លេខ ភ ព 2BD.4970
៨-​រថយន្ត​ម៉ាក LEXUS GS300 ពណ៌​ស ចង្កូត​ឆ្វេង ឆ្នាំ​ម៉ូ​ដែល 2006 និង​ទំហំ​ស៊ី​ឡាំង 3000 CC
៩-​រថយន្ត​ម៉ាក TOYOTA CAMRY ចង្កូត​ឆ្វេង ឆ្នាំ​ម៉ូ​ដែល​2007 ព​ណ៍ស ស្លាក​លេខ ភ្នំពេញ 2AI-4790
១០-​រថយន្ត ម៉ាក TOYOTA CAMRY ចង្កូត​ឆ្វេង ឆ្នាំ​ម៉ូ​ដែល​2006 ព​ណ៍ស ស្លាក​លេខ ភ្នំពេញ 2V-3765
១១-​រថយន្ត​ម៉ាក TOYOTA CAMRY ចង្កូត​ឆ្វេង ឆ្នាំ​ម៉ូ​ដែល​2007 ព​ណ៍ស ស្លាក​លេខ ភ្នំពេញ 2AM-2126
១២- រថយន្ត​ម៉ាក TOYOTA PRIUS ចង្កូត​ឆ្វេង ឆ្នាំ 2010 ពណ៍​ទឹកប្រាក់​ស្លាក​លេខ ភ្នំពេញ 2AY-1793
១៣-​រថយន្ត​ម៉ាក LEXUS RX330 ចង្កូត​ឆ្វេង ឆ្នាំ 2006 ពណ៍​ទឹកមាស ស្លាក​លេខ ភ្នំពេញ 2AI-0247
១៤-​រថយន្ត​ម៉ាក LEXUS RX400H ចង្កូត​ឆ្វេង ឆ្នាំ 2006 ពណ៍​ទឹកប្រាក់ ស្លាក​លេខ ភ្នំពេញ 2AC-2877
១៥-​រថយន្ត​ម៉ាក Lexus RX350 ចង្កូត​ឆ្វេង ពណ៌​ស ឆ្នាំ​ម៉ូឌែ​ល​២០១០
១៦-​រថយន្ត​ម៉ាក Lexus RX350 ចង្កូត​ឆ្វេង ពណ៌​ស ឆ្នាំ​ម៉ូឌែ​ល​២០១០
១៧-​រថយន្ត​ម៉ាក LEXUS ចង្កូត​ឆ្វេង ពណ៌​ស ស្លាក​លេខ​នគរបាល​2-4129 ឆ្នាំ​ផលិត​2004 ទំហំ​ស៊ីឡាំង 3300CC
១៨-​រថយន្ត​ម៉ាក TOYOTA PRIUS ចង្កូត​ឆ្វេង ពណ៌​ទឹកប្រាក់ ស្លាក​លេខ ភ្នំពេញ 2BF-6614​ឆ្នាំ​ផលិត 2010 ទំហំ ស៊ី​ឡាំង 1900CC
១៩-​រថយន្ត​ម៉ាក LEXUS RX400h ពណ៌​ស ចង្កូត​ឆ្វេង ឆ្នាំ​ម៉ូ​ដែល 2006 និង​ទំហំ​ស៊ី​ឡាំង 3300 CC
២០-​រថយន្ត​ម៉ាក LEXUS RX400h ពណ៌​ស ចង្កូត​ឆ្វេង ឆ្នាំ​ម៉ូ​ដែល 2007 និង​ទំហំ​ស៊ី​ឡាំង 3300 CC
២១-​រថយន្ត​ម៉ាក LEXUS RX330 ពណ៌​ស ចង្កូត​ឆ្វេង ឆ្នាំ​ម៉ូ​ដែល 2004 និង​ទំហំ​ស៊ី​ឡាំង 3300 CC
២២-​រថយន្ត​ម៉ាក Toyota Prius ចង្កូត​ឆ្វេង ពណ៌​ស ឆ្នាំ​ម៉ូឌែ​ល​២០១៤
២៣-​រថយន្ត​ម៉ាក Toyota Prius ចង្កូត​ឆ្វេង ពណ៌​ស ឆ្នាំ​ម៉ូឌែ​ល​២០១០
២៤-​រថយន្ត​ម៉ាក Toyota Prius ចង្កូត​ឆ្វេង ពណ៌​ស ឆ្នាំ​ម៉ូ​ដែល ២០១១

​សូមជម្រាបថា អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២២ បាន​ជូនដំណឹង​ដល់​ម្ចាស់​រថយន្ត​គ្មាន​ពន្ធ មាន​ស្រាប់​ក្នុង​ប្រទេស​ទាំងអស់ ត្រូវ​រួសរាន់​មក​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ ឬ​តម្កល់​ប្រាក់​កក់ ចំពោះ​រថយន្ត​ចង្កូត​ស្តាំ ខណៈ​ថ្ងៃ​ឱសានវាទ​នៅតែ​ជាង​១០​ថ្ងៃ​ប៉ុណ្ណោះ ពោល​គឺ​យុទ្ធនាការ​ប្រមូល​ពន្ធ​នេះ នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២២​។​

​សូម​រំលឹក​ដល់​ម្ចាស់​រថយន្ត​គ្មាន​ពន្ធ មាន​ស្រាប់​ក្នុង​ប្រទេស​ទាំងអស់ ត្រូវ​រួសរាន់​មក​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ ឬ​តម្កល់​ប្រាក់​កក់ (​ចំពោះ​រថយន្ត​ចង្កូត​ស្តាំ​) ឱ្យបាន​ទាន់​ថ្ងៃ​ឱសានវាទ​នេះ​។​

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានឱ្យដឹងថា ចាប់ពី​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២២​តទៅ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នឹង​អនុវត្ត​វិធានការ​បង្ក្រាប​យ៉ាង​ម៉ឺងម៉ាត់​។ ចំពោះ​រថយន្ត​ចង្កួត​ឆ្វេង​ដែល​បង្ក្រា​បបាន និង​តម្រូវ​ឱ្យ​បង់ពន្ធ និង​អាករ រួម​ទាំង​ប្រាក់​ពិន័យ​តាម​បទ​ប្បញ្ញត្តិ​ជា​ធរមាន​។ ចំណែក​រថយន្ត​ចង្កូត​ស្តាំ ដែល​ជា​ប្រភេទ​ទំនិញ​ហាមឃាត់​ការ​នាំចូល ក្នុងករណី​បង្ក្រាបបាន​នឹង​ត្រូវ​កម្ទេចចោល ឬ​ដោះ​បំបែក​ជា​គ្រឿងបន្លាស់​តាម​និតិ​វិធី​ជា​ធរមាន​៕

Leave a Reply

Your email address will not be published. Required fields are marked *