- ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតអោយឡានចង្កូតស្ដាំ អាចបង់ពន្ធដោយមិនចាំបាច់កែចង្កូត

​នៅ​ព្រឹក​ថ្ងៃទី​០៦ កក្កដា នេះ ក្នុង​ពិធី​សំណេះសំណាល ជាមួយ​គណៈប្រតិភូ​កីឡា អាស៊ាន​ប៉ា​រ៉ា​ហ្គេម (ASEAN Para Games) សម្ដេច​តេជោ នាយករដ្ឋមន្ត្រី បាន​យល់ព្រម​តាម​សំណូមពរ​ប្រជាពលរដ្ឋ អនុញ្ញាត​អោយ​រថយន្ត​ចង្កូត​ស្ដាំ អាច​បង់ពន្ធ ដោយ​មិន​ចាំបាច់​ប្ដូរ​ចង្កូត ដូច្នេះ អ្នក​មិន​បាន​មក​បង់ពន្ធ ត្រូវ​មក​បង់ពន្ធ អ្នក​ដែល​បាន​កក់​ប្រាក់​ពន្ធ ត្រូវ​ទៅ​បង្គ្រប់​ប្រាក់​បង់ពន្ធ ដើម្បី​ទទួលបាន​ស្លាក​លេខ​ប្រើប្រាស់​។

ត្រង់​ចំនុច​នេះ​ដែរ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា ត្រឹម​ថ្ងៃ​ទី​០៦ ខែកក្កដា ២០២២ នេះ មិន​អនុញ្ញាត​អោយ​មាន​ការនាំ​ចូល​បន្ត​នូវ​ឡាន​ចង្កូត​ស្ដាំ​នេះ​ដាច់ខាត ការអនុញ្ញាត​ខាងលើ សម្រាប់​តែ​ឡាន​ដែល​បាន​ចរាចរ​នៅក្នុង​កម្ពុជា​រួច​ហើយ​ប៉ុណ្ណោះ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *