- ព័ត៌មានជាតិ

ក្រសួង​ទេសចរណ៍ រៀបចំ​ពិធី​ផ្សព្វផ្សាយ​សមាសភាព​គណៈ​កម្មា​ធិ​ការដឹកនាំ​អនុវត្ត​ផែនការមេអ​ភិ​វឌ្ឍវិ​ស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី (២០២១-២០៣៥)

មណ្ឌលគិរី ÷ នៅ​ព្រឹក​ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២២ ក្រសួង​ទេសចរណ៍​និង​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី បាន​រៀបចំ​ពិធី​ផ្សព្វផ្សាយ​សមាសភាព​គណៈ​កម្មា​ធិ​ការដឹកនាំ​ការអនុវ​ត្ត​ផែនការមេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី អម​ជាមួយ​នឹង​ការប្រកាស​ផែនការ​សកម្មភាព​នៃ​ផែនការមេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី ២០២១-២០៣៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ឯកឧត្តម ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ លោក លោកស្រី​អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ អង្គភាព មេបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​បី​ប្រភេទ អភិបាល អភិបាលរងក្រុង​-​ស្រុក​ទាំង​៥ មេឃុំ ចៅសង្កាត់ ព្រមទាំង​មាន​ការចូលរួម​ពី អ្នកវិនិយោគ​វិស័យ​ឯកជន​ផង​ដែរ ។ ពិធី​នេះ​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ​ពេជ្រ​ជា ស្ថិតនៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ​ខេត្ត​មណ្ឌលគិរី ។​

​ឯកឧត្តម ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី បាន​ថ្លែង​ស្វាគមន៍​យ៉ាង​យ៉ាង​កក់ក្ដៅ​ចំពោះ​វត្តមាន​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ដែល​ជា​ប្រធាន អនុប្រធាន និង ឯកឧត្តម​សមាជិក​ទាំងអស់ នៃ​គណៈកម្មាធិការ​ដឹកនាំ​អនុវត្ត​ផែនការ​មេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី ។ ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​សំដែង​នូវ​ការគោរព​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេជោ ហ៊ុន សែន ដែល​បាន​គិតគូរ​យកចិត្តទុកដាក់​បំផុត ចំពោះ​ការអភិវឌ្ឍ​នៅលើ​ទឹកដី​ខេត្ត​មណ្ឌលគិរី ជា​ពិសេស​តាមរយ​:​ការដាក់ចេញ​នូវ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី និង ការរៀបចំ​យន្តការ​អនុវត្ត​ការងារ​ដែល​មាន​ការចូល​រួម​ពី​សមាសភាព​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដើម្បី​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការដឹកនាំ​អនុវត្ត​ផែនការ​មេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី ព្រម​ជាមួយគ្នានេះ​ដែរ រដ្ឋបាល​ខេត្ត​មណ្ឌល​គី​រី បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការចូលរួម​អនុវត្តន៍​នូវ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នេះ ។ ខេត្ត​មណ្ឌលគិរី ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​កំណត់​យក​ជា​ខេត្ត​ប៉ូល​អភិវឌ្ឍ​សេដ្ឋកិច្ច​ទី ៤ គឺជា​ខេត្ត​ដែល​មាន​សក្ដានុពល​ខ្ពស់​លើ​វិស័យ​អេកូ​ទេសចរណ៍ កសិឧស្សាហកម្ម ធនធានធម្មជាតិ និង រ៉ែ ដែល​សក្កា​នុព​ល​ទាំងអស់​នេះ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍ​ខេត្ត​មណ្ឌល​គី​រី ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការអនុវត្ត​ផែនការមេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី ។​

​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុម​ការងារ​បច្ចេកទេ​សក្រ​សួង​ទេសចរណ៍ និង​ផ្នែក​ពាក់ព័ន្ធ ដែល​បាន​ដឹកនាំ​សរសេរ​ផែនការ​នេះ ដោយ​ផ្អែក​លើ​ការសិក្សា​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ផ្សារភ្ជាប់​ជាមួយនឹង​ស្ថានភាព​ជាក់ស្ដែង​នៃ​ខេត្ត​មណ្ឌលគិរី រហូត​សម្រេច​បាន​នូវ​ផែនការ​មេ​ទាំងស្រុង ។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់បន្ថែម​ថា វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌល​គី​រី កំពុងស្ថិត​នៅ​ក្នុង​ដំណាក់កាល​នៃ​ការអភិវឌ្ឍន៍ ដែល​ពោរពេញ​ទៅ​ដោយ​សក្ដានុពល​សម្រាប់​ការអភិវឌ្ឍន៍​នៅ​ពេល​អនាគត ការវិនិយោគ និង ការបង្កើត​តម្លៃបន្ថែម​សម្រាប់​វិស័យ​ទេសចរណ៍ ព្រមទាំង​អន្តរ​វិស័យ​នានា គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​ខេត្ត​មួយ​នេះ ។

​ផ្អែក​លើ​ផែនការ​មេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី មាន​គោលដៅ​តម្រង់​ទិស​អភិវឌ្ឍន៍​ក្នុង​ក្របខណ្ឌ​យុទ្ឋសាស្ត្រ​របស់​ខេត្ត ដោយ​ឈរ​លើ​ទិន្នន័យ ការវិភាគ​ស្ថានភាព​ជាក់ស្តែង គ្រប់​ប្រភពធនធាន​ដែល​មាន​សក្ដានុពល​សម្រាប់​ការវិនិយោគ និង អភិវឌ្ឍន៍​លើ​វិស័យ​ទេសចរណ៍ ព្រមទាំង​អន្តរ​វិស័យ​នានា ក្នុង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព និង ការទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​បង្កើត​បាន​នូវ​ផលប្រយោជន៍​សេដ្ឋកិច្ច សង្គម និង ប្រជាពលរដ្ឋ​មូលដ្ឋាន ។ ក្នុង​ការអភិវឌ្ឍ​នេះ​ដែរ រាជរដ្ឋាភិបាល​ក៏​បាន​កំណត់​អំពី​វិសាលភាព នៃ​សកម្មភាព​វិនិយោគ និង ការអភិវឌ្ឍន៍​តំបន់​ទាំងនេះ​អោយ​បាន​ច្បាស់លាស់ ដើម្បី​ធានាបាន​នូវ​ការ​អភិរក្ស​ធនធានធម្មជាតិ វប្បធម៌ ប្រពៃណី និង ការអភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព ព្រមទាំង​សម្រេច​អោយបាន​នូវ គោលដៅ​អេកូ​ទេសចរណ៍​លំដាប់​អន្តរជាតិ និង ប្រែក្លាយ​ជា​ខេត្ត​សម្រាប់​ការផ្គត់ផ្គង់​ផ្កា បន្លែ ផ្លែឈើ សាច់ សម្រាប់​បំពេញតម្រូវការ​ក្នុងប្រទេស​និង​ការនាំចេញ ។

​ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ មានប្រសាសន៍ថា ដើម្បី​គាំទ្រ​ដល់​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី ក្រសួង​កសិកម្ម បាន​ខិតខំ​ជំរុញ​ដល់​ប្រជាកសិករ​ឱ្យ​បង្កើន​ការដាំ​ដំណាំ​បន្លែ​ផ្សេងៗ ការ​ចិញ្ចឹមសត្វ ព្រមទាំង​ផ្ដល់​នូវ​បច្ចេកទេស ពូជ និង​ចងក្រង​ជា​សហគមន៍​ដើម្បី​ប្រែក្លាយ​កសិករ​ទៅ​ជា​កសិពាណិជ្ជករ ក្នុង​គោលបំណង​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ និង​ការធានា​បាន​នូវ​ការផ្គត់ផ្គង់​បន្លែ​និង​សាច់​សម្រាប់​ទីផ្សារ​ក្នុងស្រុក ។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែមថា ក្រៅពី​វាលស្មៅ អាកាសធាតុ ធនធាន​ព្រៃឈើ ខេត្តមណ្ឌលគិរី​ក៏មាន​ចម្ការ​ស្រល់​របស់​រដ្ឋ​និង​ក្រុមហ៊ុន​វិនិយោគ ដែល​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុង​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ម្យ៉ាងទៀត​

Leave a Reply

Your email address will not be published. Required fields are marked *