ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ សូមជូនដំណឹងដល់ពុកម៉ែមាមីងបងប្អូន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ក៏ដូចជាសាធារណជនទាំងអស់មេត្តាជ្រាបថាក្នុងខណៈនេះទឹកបានហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំនុចគីឡូម៉ែតលេខ ១១៦ ទៅ ១១៧ សូមពុកម៉ែមាមីងបងប្អូន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា និងសាធារណៈជនទាំងអស់ ដែលមានបំណងប្រើប្រាស់ផ្លូវជាតិលេខ៤ សូមមេត្តាបង្វែរទិសតាមផ្លូវជាតិលេខ ៣ វិញ។
ឯកឧត្តមមានប្រសាសន៍បន្តទៀតថា ដោយសារតែកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទះ ស្រុកកំពង់សីលា ខេត្ព្រះសីហនុ ជាប់ព្រំប្រទល់ ភូមិទី៦ ឃុំយាយម៉ៅ ពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ប្រឈមនឹទឹកជំនន់ទឹកភ្លៀងហូរកាត់កំណាត់ផ្លូវជាតិខាងលើ ដូច្នេះការធ្វើដំណើរឆ្លងកាត់ចំណុចនេះ ត្រូវបានបិទចរាចរណ៍ ជាបណ្ដោះ អាសន្ន សូមបងប្អូន ប្រជាពលរដ្ឋ មេត្ដាជ្រាប និងបង្វៀងទិសដៅទៅកាន់ផ្លូវជាតិលេខ៣ ជាបណ្ដោះអាសន្ន រង់ចាំទឹកស្រកដូចស្ថានភាពដើម ៕






