- ព័ត៌មានជាតិ

ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​៤ ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ ស្មៀន និង​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល ឃុំ​-​សង្កាត់​ទូ ទាំង​ខេត្ត​ប៉ៃលិន​

ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២ រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​រៀបចំ​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ ស្មៀន និង​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល ឃុំ​-​សង្កាត់ ទូ ទាំង​ខេត្ត​ប៉ៃលិន ដែល​ពិធី​នេះ បាន​ធ្វើឡើង​នៅក្នុង​សាលប្រជុំ​សាលាខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព​ឯកឧត្តម ប៉ុល លឹម ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​៤ ដោយ​មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណ​:​អភិបាលខេត្ត​ប៉ៃលិន ប្រធាន​ក្រុមប្រឹក្សា​ស្រុក​/​ក្រុង លោក​អភិបាល អភិបាលរងក្រុង​/​ស្រុក ប្រធាន​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់ លោក​មេឃុំ​/​ចៅសង្កាត់ និង​មេភូមិ​ជាច្រើន​នាក់​ផងដែរ​។​

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ធ្វើ​របាយការណ៍​សង្ខេ​បឱ្យដឹងថា​៖ ក្រោយពី​បាន​ធ្វើ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​រួចរាល់ គឺធ្វើឡើង​យ៉ាង​រលូន​តាម​លទ្ធិប្រជាធិបតេយ្យ ដោយ​គ្មាន​ការបង្ខិតបង្ខំ ពោល​គឺ​ប្រជាពលរដ្ឋ​បាន​ចូលរួម​បោះឆ្នោត​ដោយ​ស្ម័គ្រ​ពី​ចិត្ដ ហើយ​នៅ​ខេត្ត​ប៉ៃលិន​ទទួលបាន​លទ្ធផល​ល្អប្រសើរ ។ លោកជំទាវ បានលើកឡើង​ពី​បញ្ហា​ប្រជាពលរដ្ឋ​ចំណាកស្រុក​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ និង​ការផ្លាស់​ទីលំនៅ​ជា​ដើម ជាពិសេស​កាលពីមុន​ការកែ​ឈ្មោះ​ក្នុង​សំបុត្រកំណើត មាន​ការលំបាក​ខ្លាំង តែ​ដោយសារ​ការកែសម្រួល​ច្បាប់​របស់​រដ្ឋាភិបាល​ធ្វើឱ្យ​កាន់តែ​មាន​ភាពងាយស្រួល​ជាង​មុន​។ លោកជំទាវ​ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​នានា និង​ការដោះស្រាយ​រវាង​ភូមិ​ឧបសម្ព័ន្ធ គឺ​ភូមិ​ភ្នំ​ដំបង ជាមួយ​នឹង​ភូមិ​មានជ័យ ស្រុក​សំឡូត ខេត្ត​បាត់ដំបង ដោយ​សូម​ឱ្យ​ថ្នាក់លើ​ជួយ​សម្របសម្រួល​ឱ្យបាន​ឆាប់រហ័ស ខណ​:​ដែល​ប្រជាពលរដ្ឋ​មានឈ្មោះ​នៅក្នុង​ខេត្ត​ប៉ៃលិន តែ​ទីតាំង​ភូមិសាស្ត្រ​រស់​នៅលើ​ទឹកដី​ខេត្ត​បាត់ដំបង​។

​លោកជំទាវ​អភិបាលខេត្ត បានស្នើ​សមាជិក សមាជិកា ក្នុង​អង្គពិធី​ទាំងមូល​ឱ្យ​នៅ​បន្ត​ចូលរួម​ក្នុង​ការការពារ​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូវី​ដ ១៩ តាម​សេចក្តីណែនាំ​របស់​រាជរដ្ឋាភិបាល ៣​ការពារ ៣​កុំ និង​វិធានការ​នានា​របស់​ក្រសួង​សុខាភិបាល ជា​ពិសេស​ត្រូវ​ប្រុងប្រយ័ត្ន​នឹង​ជម្ងឺ​អុត​ស្វា ដែល​កំពុង​កើតមានឡើង​នៅ​ប្រទេស​ជិតខាង​របស់​យើង​សព្វថ្ងៃនេះ​។​

​ឯកឧត្តម ប៉ុល លឹម ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​៤ បាន​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​ប៉ៃលិន ដែល​បាន​យកចិត្តទុកដាក់​រៀបចំ​អភិវឌ្ឍ​កន្លែង​ធ្វើ​ការងារ ជាពិសេស​គឺ​សា ល​ប្រជុំ​តែម្តង មាន​លក្ខណ​:​ស្តង់ដារ មើល​ទៅ​គឺ​ស្រស់ស្អាត ហើយ​ស្ទើរតែ​គ្រប់​ផ្នែក​ទាំងអស់​មានកា​រ​រីកចម្រើន ដោយ​រៀបចំ​តុបតែង​ប្លែក​ភ្នែក មើលទៅ​ឃើញ​មាន​លក្ខណៈ​ទំនើប​តែម្តង​។ ឯកឧត្តម ក៏​បាន​ណែនាំ ពី​របៀប​ថ្នាក់ដឹកនាំ​មូលដ្ឋាន ជាពិសេស​មេភូមិ មេឃុំ​/​ចៅសង្កាត់ ដែល​នៅ​ជាប់​ផ្ទាល់​ជាមួយប្រ ជា​ពលរដ្ឋ ត្រូវ​ណែនាំ​ឱ្យ​ពួកគាត់ មាន​ឯកសារ​គ្រប់គ្រាន់ ដូច​ជា​សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ លិខិត​អាពាហ៍ពិពាហ៍​។ លើសពីនេះ ក្រោយពេល​កូនចៅ​សម្រាល​រួច ត្រូវ​ណែនាំ​ឱ្យ​អាណា​ព្យាបាល​រៀបចំ​ចុះ​ក្នុង​បញ្ជី​អត្រានុកូលដ្ឋាន និង​ណែនាំ​ដល់​យុវជន​គ្រប់​អាយុ​ឱ្យ​នាំគ្នា​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដើម្បី​ត្រៀម​ខ្លួន​ចូលរួម​បោះឆ្នោត​នា​ថ្ងៃ​ខាងមុខ​។ ឯកឧត្តម ក៏​បាន​ណែនាំ​បន្ថែម ឱ្យ​មន្ត្រី​នៅតាម​មូលដ្ឋាន​ទាំងអស់ យកចិត្តទុកដាក់​ក្នុង​ការអភិវឌ្ឍ​ឃុំ​/​សង្កាត់ ឱ្យមាន​ការរីកចម្រើន និង​អនុវត្ត​គោ ល​នយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាលឱ្យមាន​ប្រសិទ្ធភាព​ផង​ដែរ​។ ឯកឧត្តម បាន​ដោះស្រាយ និង​ឆ្លើយតប​ទៅនឹង​សំណូមពរ របស់​មេឃុំ​/​ចៅ​សង្កាត់​ទាំង​៨ ខណ​:​ដែល​មេឃុំ​/​ចៅសង្កាត់​នីមួយៗ បាន​លើកឡើង​អំពី​បញ្ហា​កង្វល់ ប្រឈម តម្រូវការ និង​សំណូមពរ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប៉ៃលិន​៕ នាក់ ង៉​យ​

 

Leave a Reply

Your email address will not be published. Required fields are marked *