- ព័ត៌មានជាតិ

ជំនួញ​ឈើ​ខុស​ច្បាប់​ដ៏​ធំ ជ្រក​ក្រោម​ទីតាំង​សិប្បកម្ម​ខ្នាត​យក្ស​ស្ថិតក្នុង​ភូមិ​រលួស ឃុំ​រលួស​មានជ័យ ស្រុក​សំបូរ ខេត្ត​ក្រចេះ មាន​យូ​ហើយ តែ​អត់​មាន​អ្នក​បង្ក្រាប​.!

(​ខេត្ត​ក្រចេះ​) ៖ សេចក្ដីរាយការណ៍​អះអាងថា ក្នុង​មួយ​ថ្ងៃ​មួយ​ថ្ងៃ​មាន​ឈ្មួញ​ឈើ​ជា​ច្រើន​នាក់​បាន​ធ្វើ​សកម្មភាព​ដឹកឈើ​ចេញពី ភូមិ​រលួស ឃុំ​រលួស​មានជ័យ ស្រុក​សំបូរ ខេត្ត​ក្រចេះ ដែល​សកម្មភាព​នេះ​កើន​មាន​យូ​ណាស់​មកហើយ តែ​គេ​មិនដែល​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ណាមួយ ចុះ​ទៅ​បង្ក្រាប​នៅឡើយ​.!

​ប្រភព​ពី​ប្រជាពលរដ្ឋ​បន្តថា ប្រភព​បទល្មើស​ព្រៃឈើ​នៅក្នុង​ទឹកដី​នៃ​ខេត្ត​ក្រចេះ ដឹក​ចេញពី​ទីតាំង​ខាងលើ​ជា​រៀងរាល់ថ្ងៃ ដោយ​មាន​អ្នកយាម​កាង​មើលផ្លូវ អ្នកសារព័ត៌មាន​មិនអាច​ទៅ​ជិត​បាន​នោះ​ទេ ។​ពាក់ព័ន្ធ​ករណី​បទល្មើស​ព្រៃឈើ​ខាងលើ​នេះ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ បានឱ្យដឹងថា ឲ​កម្លាំង​ចុះ កន្លងមក គឺ​មាន​ច្បាប់​ពី​មេព្រៃ​។​ដោយឡែក​ប្រជាពលរដ្ឋ​រាយការណ៍​ថា សុខ​ច្បាប់​។​

​គិត​ត្រឹម​រសៀល​ថ្ងៃ​អង្គារ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២២​នេះ អង្គភាព​សារព័ត៌មាន នគ​រមាស មិនទាន់​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បាន​នៅឡើយ​ទេ​.?​ពី​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​នៃ​ខេត្ត​ក្រចេះ ។​
​រូបភាព​នេះ ពី​ប្រជាពលរដ្ឋ​នា​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២​នេះ​គឺជា​សារ​មួយ គោរព​រាយការណ៍​ជូន​សមត្ថកិច្ច និង​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ​ទាំងអស់ មេត្តា​ត្រួតពិនិត្យ និង​ចាត់វិធានការ​បង្ក្រាប​ទាន់ពេលវេលា​។​

Leave a Reply

Your email address will not be published. Required fields are marked *