- ព័ត៌មានជាតិ

​យុវតី​ម្នាក់​បាន​ចាក់​ខាង​ប្រុស​ស្ទើ​រដាច់​.​ក បន្ទាប់​ពី​រួមភេទ​រួច ក្នុង​ខ្ទម​ចាំ​ចម្ការ​មួយ​កន្លែង ក៏​ប្រទុះ​សារ៉ាយដ​ណ្ដើ​មទូរស័ព្ទ​ពី​ខាង​ប្រុស​ឲ្យ​លប់​វីដេអូ អាសអាភាស​ចាស់ៗ​កន្លងមក​

​កណ្តាល ៖ ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ខ្ទម​ចាំ​ចម្ការ​ស្វាយ ភូមិ​ក្ដី​កណ្ដាល ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល នា​ថ្ងៃ​ទី ២៦ ខែកក្កដា ២០២២ រសៀល​។ យុវតី​ម្នាក់​បាន​ចាក់​ខាង​ប្រុស​ស្ទើ​រដាច់​.​ក បន្ទាប់​ពី​រួមភេទ​រួច នៅក្នុង​ខ្ទម​ចាំ​ចម្ការ​មួយ​កន្លែង ក៏​ប្រទុះ​សារ៉ាយដ​ណ្ដើ​មទូរសព្ទ​ពី​ខាង​ប្រុស​ឲ្យ​លប់​វីដេអូ អាសអាភាស​ចាស់ៗ​កន្លងមក​។​

​បុរស​មាន​ឈ្មោះ​ថា រ៉ី រិទ្ធី អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មាន​ទីលំនៅ ភូមិ​ព្រែក​តា​អុង​ទី​៣ ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្ត​កណ្តាល​។ ឯ​ជនសង្ស័យ មានឈ្មោះ​ថា ស្រួ​ន ស្រីពេ​ជ ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើការ​ក្រុមហ៊ុន​ឆ្នោត​ឡូតូ មាន​ទីលំនៅ ភូមិ​ពាម​តា​ឯក ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្ត​កណ្តាល ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​។​

​កន្លងមក ឈ្មោះ ស្រួ​ន ស្រីពេ​ជ (​ជនសង្ស័យ​) និង​ឈ្មោះ រ៉ី រិទ្ធី (​ជនរងគ្រោះ​) ធ្លាប់​ទំនាក់ទំនង​ស្រឡាញ់​គ្នា​ចាប់ពី​ឆ្នាំ​២០១៥ មក​ម្លេះ ទើបតែ​នៅ​ក្នុង​ឆ្នាំ​២០២២ ឈ្មោះ ស្រួ​ន ស្រីពេ​ជ និង​ឈ្មោះ រ៉ី រិទ្ធី អ្នក​ទាំង​ពីរ​មាន​ភាព​រកាំរកូស​នឹង​គ្នា​តែ​នៅ​មាន​ការ Chat ទំនាក់ទំនង​គ្នា​តាម Telegram ទៅវិញទៅមក​ធម្មតា​។

​លុះ​នៅ​ថ្ងៃទី​២៦.៧.២០២២ វេលា​ម៉ោង ៧:៣០​នាទី​ឈ្មោះ​ស្រួន ស្រីពេ​ជ និង ឈ្មោះ រ៉ី រិទ្ធី​បាន Chat តាម Telegram ណាត់​ជួប​គ្នា​នៅ​ចំណុច​ខ្ទម​ចាំ ចំការ​ស្វាយ​ស្ថិតក្នុង​ភូមិ​ក្តី​កណ្ដាល ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល នៅវេលា​ម៉ោង ៩:៣០​នាទី ឈ្មោះ ស្រួ​ន ស្រីពេ​ជ ទៅដល់​កន្លែង​ណាត់ជួប​បានឃើញ ឈ្មោះ រ៉ី រិទ្ធី នៅ​អង្គុយ​ចាំ​មុន ហើយ​អ្នក​ទាំង​ពីរ ក៏​បាន​អង្គុយ​ជជែក​គ្នា​លេង​នឹង​បាន​ហូបបាយ​កញ្ចប់​ជាមួយគ្នា ដែល​ជា​បាយ​របស់​ឈ្មោះ ស្រួ​ន ស្រីពេ​ជ យកទៅ​ធ្វើការ ក្រោយ​ហូបបាយ​រួច​អ្នក​ទាំង​ពីរ​ក៏​បាន​រួមភេទ​ជាមួយ​គ្នា​។​

​ក្រោយ​រួមភេទ​រួច ឈ្មោះ ស្រួ​ន ស្រីពេ​ជ និង​ឈ្មោះ រ៉ី រិទ្ធី មានការ​ឈ្លោះ​ដណ្ដើម​ទូរស័ព្ទ​ពី​គ្នា​ដោយសា​ឈ្មោះ រ៉ី រិទ្ធី ធ្លាប់បាន Chat រូបភាព​អាក្រាត​របស់​ឈ្មោះ ស្រួ​ន ស្រីពេ​ជ នៅ​ជាមួយ​ខ្លួន​គេ​កន្លងមក ទើប​ឈ្មោះ ស្រួ​ន ស្រីពេ​ជ ប្រតាយប្រតប់​ដណ្ដើម​ទូរ​សព្ទ​ពី​ឈ្មោះ រ៉ី រិទ្ធី យក​មក​មើល ពេល​កំពុង​ប្រតាយប្រតប់​គ្នា​ឈ្មោះ ស្រួ​ន ស្រីពេ​ជ ឃើញ​កូនកាំបិត​ចិតបន្លែ​សៀត​នៅ​ជញ្ជាំង​ខ្ទម ក៏​យក​មក​ចាក់​ទៅលើ ឈ្មោះ រ៉ី រិទ្ធី បណ្ដាលឲ្យ​រងរបួស​.​ក ពេលនោះ​ឈ្មោះ រ៉ី រិទ្ធី ក៏​បាន​រត់​ចេញពី​ខ្ទម​សំដៅ​ទៅ​ផ្ទះ​ឈ្មោះ នួន ណែ​ត ដោយ ឈ្មោះ ស្រួ​ន ស្រីពេ​ជ រត់តាម​ពីក្រោយ​កាន់​កូនកាំបិត​បាន​ចម្ងាយ​ប្រហែលជា ២០ ម៉ែត្រ ក៏​គប់​កាំបិត​ចោល រត់​តាម​ឈ្មោះ រ៉ី រិទ្ធី ក្នុង​បំណង​តាម​ហៅ ឈ្មោះ រ៉ី រិទ្ធី ដើម្បី​ជូន​ទៅ​ពេទ្យ​។ ពេលនោះ​ឈ្មោះ នួន ណែ​ត បាន​ឌុប​ម៉ូតូ​ជូន​ឈ្មោះ​រ៉ី រិទ្ធី ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​ល្វាឯម ហើយ​ត្រូវបាន​មន្ទីរពេទ្យបង្អែក ស្រុក​ល្វាឯម បញ្ជូនបន្ត​ទៅ​កាន់​មន្ទីរពេទ្យ​កាលម៉ែត រាជធានី​ភ្នំពេញ ជនសង្ស័យ​បាន​នាំ​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ល្វាឯម​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

 

Leave a Reply

Your email address will not be published. Required fields are marked *