- ព័ត៌មានជាតិ

ស្លាប់​ម្នាក់​រងរបួស​ម្នាក់​បន្ទាប់​ពី​រថយន្ត​បុក​ម៉ូតូ​០២​គ្រឿង​នៅ​ស្រុក​សំរោង​ទង​

(​ខេត្ត​កំពង់ស្ពឺ​) ៖ ក្មេងស្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ម្នាក់​ផ្សេង​ទៀត​រងរបួស​ដោយសា​រថយន្តបុក​រះ​នៅលើ​ផ្លូវជាតិ​លេខ​៥១​ចន្លោះ​គីឡូម៉ែត្រ​៣៧.៣៨​ស្ថិតក្នុង​ភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ កាលពី​វេលា​ម៉ោង​៧.៥៣​នាទី​យប់​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០២២​។​

​នគរបាល​មូលដ្ឋាន​បានឲ្យដឹង​ថា​ក្មេងស្រី​រងគ្រោះ​ដែល​បាន​ស្លាប់​នេះ​មាន​ឈ្មោះ​ម៉ា​សូ​នី​តា​អាយុ​១៣​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង​ស្រុក​សំរោង ខ​ណះដែរ​ក្មេង​រងគ្រោះ​ឈប់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ូ​គី​ស្មាក់​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​១.CT-៥៣១០​នៅលើ​ចញ្ចើមផ្លូវ​ខាងស្តាំ​ដៃ​។​

​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ា​ហ្វ​ត ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២BB-៦៨៧៦​អ្នកបើកបរ​ឈ្មោះ ហ៊ឹម អៀង​សូផាត ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ត្នោត ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​។ បើកបរ​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បួង មកដល់​ចំណុច​ខាងលើ​បាន​ប៉ះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពត ១.M-១២៩២ អ្នកបើកបរ​ឈ្មោះ ភិន ច​ន្នី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​រង​របួសស្រាល​រស់​នៅ​ភូមិ​ក្រសាំង ឃុំ​ឈូក ស្រុក​ឈូក ខេត្ត​កំពត កំពុង​បើកបរ​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង​។​

​ប្រភព​បាន​បន្តថា​ហើយ​រថយន្ត​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ក្មេងស្រី​រងគ្រោះ​ខាងលើ​ពេញ​ទំហឹង​បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ​តែ​ម្តង​។​

​ក្រោយ​កើតហេតុ​មន្ត្រី​ជំនាញ​បាន​ធ្វើកា​វាស់វែង​នឹង​ហៅ​រថយន្ត​សាមុយ​ដឹក​ជនរងគ្រោះ​យក​ទៅ​មន្ទីរពេទ្យ​សព​ក្មេង​រងគ្រោះ​បាន​ប្រគល​ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​វត្ថុតាង​ទាំងបី​គ្រឿង រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រពាំង​គង ចំណែក​អ្នកបើកបរ​រថយន្ត បាន​ឃាត់ខ្លួន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

 

Leave a Reply

Your email address will not be published. Required fields are marked *