- ព័ត៌មានជាតិ

កម្លាំងចម្រុះ​ចុះ​បង្ក្រាប​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ ដ៍​ធំ​មួយ​កន្លែង​ចំ​កណ្ដាល​ក្រុង​ក្រចេះ​

(​ក្រចេះ​)÷​កម្លាំងចម្រុះ ក្រោម​ការសម្របសម្រួល​ពី​លោក ជា សុភ​ក្រ័ ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត បាន​ចុះ​បង្ក្រាប​ទីតាំង​សប្ប​កម្ម​កែច្នៃ​ឈើ​អត់​ច្បាប់ ដ៍​ធំ​មួយកន្លែង ដោយ​រឹប​អុស​បាន​ឈើ​ជាច្រើន​ម៉ែត្រគូប និង​វត្ថុតាង​ផ្សេងៗ​ជាច្រើន​ទៀត​។​

​ប្រតិ​ប​ត្ត័​ការបង្ក្រាប​នេះ​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ កន្ទ្រី​ង សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ​។​

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បានឲ្យដឹងថា កម្លាំងចម្រុះ​ចុះ​បង្ក្រាប​រួមមាន​÷​កម្លាំង​អាវុធហត្ថ កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ កម្លាំង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​ក្រែ រួម​និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​បង្ក្រាប​ទីតាំង​សប្បិ​កម្ម​នោះ ហើយខ​ណះពេល​នេះ​កម្លាំង​ជំនាញ់​កំពុង​ដឹកជញ្ជូន​ឈើ​ចេញពី​សប្បិ​កម្ម​នោះ​មិន​ទាន់​អស់​នៅ​ឡើយ​ទេ កំពុងតែ​បន្ដ​ដឹក​ជញ្ជូន​។​

​លោក មី វុទ្ធី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​ក្រែ បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ខែមិថុនា នេះ​ថា កម្លាំង​រដ្ឋបាល​ព្រៃឈើ​កំពុង​ដឹង​ជញ្ជូន​ឈើ​យកទៅ​រក្សាទុក​នៅ​ស្ថានី​បណ្ដុះ​កូនឈើ​ខ្សា មិនទាន់​រួចរាល់​នៅ​ឡើយ​ទេ ហើយ​ក៍​មិន​ទាន់​ដឹង​ចំនួន​ម៉ែត្រ​ដែរ​ដោយសារ​មិនទាន់​បាន​ធ្វើការ​វាស់វែង​។​

​លោក​បន្ត​ទៀត​ថា ឈើ​ទាំង​នោះ​ភាគច្រើ​ជា​ឈើ​ប្រភេទ​លេខ​១(​សុ​ក្រំ​)​កម្លាំង​ជំនាញ​រឹប​អុស​បាន​ឈើ​ជា​ច្រើន និង​ម៉ាស៊ីន​ឈូសឈើ​ចំនួន​១​គ្រឿង ម៉ាស៊ីន​តាប​ចំនួន​២​គ្រឿង ចំណែក​ម្ចាស់​សិប្បកម្ម​កែច្នៃ​នោះ មិន​បាន​ស្គាល់​អត្តសញ្ញាណ​ទេ ពេល​កម្លាំង​ចុះ​ទៅ​ដល់​ទីតាំង​នោះ​ពួកគេ​បាន​រត់គេចខ្លួន​បាត់អស់​។​

 

Leave a Reply

Your email address will not be published. Required fields are marked *