- សន្តិសុខ សង្គម

រថយន្ត​បុក​រថយន្ត 03​គ្រឿង​ស្លាប់​10​នាក់​របួស​ធ្ងន់​ស្រាល​ប្រុស​ស្រី​3​នាក់ នៅ​ស្រុក​ភ្នំស្រួច​

ខេត្ត​កំពង់ស្ពឺ ៖ រថយន្ត​បុក​រថយន្ត 3 គ្រឿង​បណ្ដាលឲ្យ​ស្លាប់​10​នាក់​ស្រី​01​នាក់​របួស​3​នាក់​ធ្ងន់ធ្ងរ​01​នាក់​ស្រី​ ខណៈ​បើក​វ៉ា​បញ្ច្រាស់ទិស​គ្នា​ករណី​គួ​ឲ្យ​តក់ស្លុត​នេះ​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​នៅ​

​វេលា​ម៉ោង​17​និង​50​នាទី ថ្ងៃទី​08.​ខែមិថុនា ឆ្នាំ​2019 នៅលើ​កំណាត់​ផ្លូវ​ជាត​លេខ​4 ចន្លោះ​គីឡូម៉ែត្រ​លេខ​85​និង​86 ត្រង់​ចំណុច​ភូមិ​ទី 1 ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ មាន​រថយន្ត​ម៉ាក​ហាឡែន​ឌ័​រ 01​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​2L-0071 ទិសដៅ​ពី​កើត​ទៅ​លិច ដល់​ចំណុចកើតហេតុ​ខាងលើ បាន​វ៉ា​រថយន្ត 01​គ្រឿង​ម៉ាក​ហ៊ី​យាន់់​ដាយ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3E-6503 (​ប្រភេទ​ទេសចរណ៍​) រួច​ជ្រុល​ទៅ​បុក​រថយន្ត 01​គ្រឿង​ទៀត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ​ភ្នំពេញ​3D-7107 ក្នុង​ដំណើរ​បញ្ច្រាស់​ទិស​គ្នា បណ្តាល​ឲ្យ​ឆេះ​រថយន្ត​ចំនួន 02​គ្រឿង​ខូចខាត​អស់​ទាំងស្រុង​ចំណែក​01​គ្រឿង​ទៀត​ខូចខាត​ធ្ងន់ធ្ងរ ស្លាប់​មនុស្ស 10​នាក់ ស្រី 01​នាក់ របួស 03​នាក់ ធ្ងន់ 01​នាក់​ស្រី ។​

​ករណីនេះ កម្លាំង​នគរបាល​ស្រុក​ភ្នំស្រួច​អន្តរាគមន៍ ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ 01​គ្រឿង អស់​ទឹក 01​រថយន្ត និង​ប្រមូល​វត្ថុតាង​យក​មក​រក្សាទុក​នៅ​ផ្នែក​ចរាចរណ៍​ផ្លូវគោក នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ដើម្បី អនុវត្តន៍​ពេល​ក្រោយ​តាម​ផ្លូវច្បាប់ ៕
​ដោ​យះ​អ៊ុំ ចិត្ត្រា​

Leave a Reply

Your email address will not be published. Required fields are marked *