- ព័ត៌មានជាតិ

សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ៖ ជ័យជម្នះ​៧ មករា បាន​ផ្តល់​កំណើត​ទី​ពីរ​ដល់​ប្រជាជន​កម្ពុជា បើ​គ្មាន​ជ័យជម្នះ​៧​មករា គឺ​គ្មាន​កម្ពុជា​នៅ​ថ្ងៃនេះ​ទេ​

(​ភ្នំពេញ​) ៖ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​មី​ន្ទិ​ញ​រំឭក​ខួប​លើក​ទី​៤៤ នៃ​ទិវា​ជ័យជម្នះ​៧ មករា​(០៧.០១.១៩៧៩ – ០៧.០១.២០២៣)​នា​ព្រឹក​ថ្ងៃទី​៧ ខែ​មករា ២០២៣ នៅ​កោះ​ពេជ្រ ។​

សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែងថា ជ័យជម្នះ​៧ មករា​បាន​ផ្តល់​កំណើត​ទី​ពីរ​ដល់​ប្រជាជន​កម្ពុជា​បើ​គ្មាន​ជ័យជម្នះ​៧​មករា គឺ​គ្មាន​កម្ពុជា​នៅ​ថ្ងៃនេះ​ទេ ។ នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​ដែល​គ្មាន​ជន​ណា​ឬ​កម្លាំង​ណា​អាចមក បំភ្លេច​និង​បំផ្លាញ​បាន​ឡើយ ។ មាន​តែ​អ្នក​ស្រឡាញ់​របប​ប្រល័យពូជសាសន៍​ប៉ុណ្ណោះ​ដែល​ប្រឆាំង​នឹង​ជ័យជម្នះ ៧​មករា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា «​ជ័យជម្នះ ៧​មករា​បានបញ្ចប់​សករាជ​ដ៏​ខ្មៅ​ងងឹត​បំផុត​និង​បើក​ឡើង​នូវ​សករាជ​ថ្មី​របស់​កម្ពុជា​គឺ​ឯក រាជ្យ សេរីភាព ប្រជា ធិបតេយ្យ​និង​វឌ្ឍនភាព​សង្គម​ដោយ​បាន​សង្គ្រោះ អាយុជីវិត​ប្រជាជន​រាប់លាន​នាក់​ពី​គ្រោះ​មរណៈ​បាន​នាំយក​មក​ជូន​ប្រជាជន​វិញ​នូវ​សិទ្ធិសេរីភាព​គ្រប់យ៉ាង​ដែល​ត្រូវ បាត់បង់​ទាំង​ស្រុង​ក្នុង​របប ប៉ុល ពត ជា​ពិសេស​សិទ្ធិ​នៃ​ការរស់រានមានជីវិត​,​បាន​ធ្វើឲ្យ​រាល់​តម្លៃខាង​ស្មារតី​និង​សម្ភារៈ​របស់​ប្រជាជាតិ​ខ្មែរ​ដែល​ត្រូវបាន​កសាង​ពូន​ជ្រុំ​នៅ ក្នុង​ប្រវត្តិសាស្ត្រ​រាប់ពាន់​ឆ្នាំ​មក​ហើយ​របស់ខ្លួន​នោះ​បាន​រស់​ឡើង​វិញ ។ ជ័យជម្នះ​៧​មករា​បាន​ផ្តល់កំណើ តទី​ពីរ​ដល់​ប្រជាជន​កម្ពុជា​បើ​គ្មាន​ជ័យជម្នះ​៧​មករា​គឺ​គ្មាន​កម្ពុជា នៅ​ថ្ងៃនេះ​ទេ ។​នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​ដែល​គ្មាន​ជន​ណា​ឬ​កម្លាំង​ណា​អាច​មក​បំភ្លេ ច​បំផ្លាញ​បានឡើយ ។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​លើ​មូលដ្ឋាន​ជ័យជម្នះ ៧​មករា សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ត្រូវបាន​បង្កើតឡើង​ដឹកនាំ​ដោយ​ក្រុមប្រឹក្សា​ប្រជា ជន​បដិវត្តន៍ កម្ពុជា​ដែល​ត្រូវ​គ្រប់គ្រង​ប្រទេស​ក្នុង​ស្ថានភាព​មាន​សន្តិភាព​ផង និង​មាន​សង្គ្រាម​ផង​មិនតែប៉ុណ្ណោះ​ត្រូវ​មជ្ឈដ្ឋាន​ខាងក្រៅ​មួយចំនួន​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​និង​ឯកោ​ខាង នយោបាយ​យ៉ាង​អយុត្តិធម៌​និង​អមនុស្សធម៌​ថែមទៀត​។ ភារកិច្ច​ចម្បង​របស់​យើង​នៅពេល​នោះ គឺ​ការពារ​ការ​រស់​ឡើង​វិញ​របស់​ប្រជាជន​ទប់ស្កាត់​មិន​ឲ្យ​របប​ប្រល័យ​ពូជ សាសន៍​វិលត្រឡប់​មក​វិញ​បាន ខិតខំ​ស្តារ កសាង​សេដ្ឋកិច្ច សង្គម និង​ជីវភាព​ប្រជាជន​ឡើងវិញ​ពី​ចំណុចសូន្យ​និង​ពី​បាតដៃ​ទទេ​ឲ្យមាន​ស្ថិរភាព​ជា​ជំហានៗ​។​
​អាស្រ័យ​ដោយ​មាន​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​កម្លាំង​មហា​សាមគ្គី​ជាតិ យើង​បាន​នាំ​ប្រទេស​ជាតិ​ឲ្យចេញ​ផុត​ពី​ដំណាក់កាលដ៏​សែន​លំបាក​បំផុត​ជា​បន្តបន្ទាប់​រហូត​អាច ពង្រឹងពង្រីក​ខ្លួន​បាន​ដែល​បាន​បង្ក​បុព្វបទ និង​លក្ខណសម្បត្តិ​ចាំបាច់​ឲ្យ​ប្រជាជាតិ​យើង​បន្តដំណើរ​ទៅ​មុខ​ប្រកបដោយ​ជោគជ័យ​លើ​មាគ៌ា​សន្តិភាព បង្រួបបង្រួម​ជាតិ ប្រជាធិបតេយ្យ និង​អភិវឌ្ឍន៍ ។ នៅលើ​មាគ៌ា​នេះ យើង​បាន​បញ្ចប់​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​តាមរយៈ​នយោបាយ​ឈ្នះ ឈ្នះ ដែល​បាន​នាំមក​នូវ​សន្តិភាព និង​ឯកភាព​ជាតិ​ពេញលេញ និង​ឯកភាព​ទឹកដី​ទាំងស្រុង​ចាប់ពី​ចុងឆ្នាំ​១៩៩៨ មក ។ សន្តិភាព​បាន​បង្កើត​ឱកាស​មាស​សម្រាប់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​និង​ភាពសុខសាន្ត​របស់​ប្រជាជន​យើង​រយៈ ពេល ៤៤​ឆ្នាំ ហើយ​៕​

 

Leave a Reply

Your email address will not be published. Required fields are marked *