- ព័ត៌មានជាតិ

អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៤ នៃ​ទិវា​ជ័យជម្នះ ៧ មករា (០៧ មករា ១៩៧៩ – ០៧ មករា ២០២៣)

ខេត្ត​កណ្ដាល​៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៦០០០​នាក់ បាន​អញ្ជើញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៤ នៃ​ទិវា​ជ័យជម្នះ ៧ មករា (០៧ មករា ១៩៧៩ – ០៧ មករា ២០២៣) ក្រោម​អធិបតីភាព​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កណ្តាល នៅ​មាត់​ទន្លេ​បាសាក់​ក្រុង​តាខ្មៅ នា​ព្រឹក​ថ្ងៃទី​០៧ ខែ​មករា ឆ្នាំ​២០២៣​។​

​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​នេះ​ឡើង ក្នុង​ស្មារតី​ចងចាំ​ជានិច្ច​នូវ​គុណូបការៈ​ដ៏​ថ្លៃថ្លា​បំផុត​របស់​វីរ​- យុទ្ធជន យុទ្ធ​នារី​នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា អ្នកស្នេហាជាតិ​ទាំងឡាយ និង​វីរ​យុទ្ធជន​នៃ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​បូជា​សាច់​ស្រស់ ឈាម​ស្រស់ រហូត​ពលិកម្ម​អាយុជីវិត​ក្នុង​ការប្រយុទ្ធ ដើម្បី​ផ្ដួលរំលំ របប​ប្រល័យ​ពូជសាសន៍ រំដោះ​ប្រជាជន​កម្ពុជា​ឲ្យ​រួចផុត​ពី​រណ្តៅ​មរណៈ​នៃ​របប​ដ៏​យង់ឃ្នង​នេះ​។ ក្នុង​គ្រា​ដ៏​មហា លំបាក​បាន​រំដោះ​ប្រទេស​ជាតិ និង​ប្រជាជន​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និង​ទទួលបាន​ជ័យ ជម្នះ នា​ថ្ងៃ​៧ មករា ១៩៧៩ ហើយ​បន្ត​ជាង​ខ្ពស់​ស្មារតី​ស្នេហា​ជាតិ ការបង្រួបបង្រួម​ជាតិ និង សាមគ្គីភាព ជួយ​ឱ្យ​កម្ពុជា​មាន​ការអភិវឌ្ឍ​រីកចម្រើន​គ្រប់​យ៉ាង​ដូច​សព្វថ្ងៃនេះ ។​

​សមិទ្ធផល​ធំៗ​ថ្មី​ទៀត​លើ​គ្រប់​វិស័យ បន្ទាប់ពី​បាន​ងើប​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​ពី​វិបត្តិ​ជំងឺ​កូវី​ដ​-១៩ ហើយ​កំពុង​បន្ត​ឈាន​ទៅ​មុខ​ប្រកប​ដោយ​ភាព​ជឿជាក់​លើ​មាគ៌ា​សន្តិភាព ប្រជាធិបតេយ្យ និង​អភិវឌ្ឍន៍ ជាមួយនឹង​ការ​លេច​ត្រដែត​ឡើង​នូវ​កិត្យានុភាព​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។​

​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកណ្តាល​ទាំងមូល កំពុងតែ​រស់នៅ​ប្រកប​ដោយ​សេចក្តីសុខ​ចម្រើន វិបុលភាព និង​សុភមង្គល ក្រោម​មនុញ្ញផល​នៃ​សន្តិភាព និង​ការអភិវឌ្ឍន៍​។ ការរស់នៅ របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ស្ថិត​ក្នុង​បរិយាកាស​សុខ​សុវត្ថិភាព ។​

​សូម​ឱ្យ​ស្មារតី ៧ មករា ស្ថិតនៅ​ក្នុង​ក្រអៅបេះដូង​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប និង​ជា​និមិត្តរូប​នៃ​សាមគ្គី​ជាតិ និង​មហា​គ្រួសារ​ខ្មែរ​ជា​អមតៈ ក្រោម​ម្លប់​សុខសន្តិភាព​

Leave a Reply

Your email address will not be published. Required fields are marked *