- ព័ត៌មានជាតិ

​សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​ប្រភេទ ត្រូវ​ខិតខំ​ប្រឹងប្រែង​ការពារ​ឱ្យ​បាន​ដាច់​ខាត់​នូវ​សន្តិសុខ សុវត្ថិភាព សម្រាប់​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ និង​កីឡា​ជនពិការ

សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​ប្រភេទ ត្រូវ​ខិតខំ​ប្រឹងប្រែង​ការពារ​ឱ្យ​បាន​ដាច់​ខាត់​នូវ​សន្តិសុខ សុវត្ថិភាព សម្រាប់​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ និង​កីឡា​ជនពិការ និង​ការការពារ​ប្រតិភូ កីឡាករ​-​កីឡា​ការិនី ព្រមទាំង​ប្រជាពលរដ្ឋ​ជាដើម ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​នេះ ទទួលបាន​ជោគជ័យ​។​

​ការណែនាំ​នេះ ក្នុង​ពិធី​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ស្ដាប់​របាយការណ៍​សង្ខេប ស្ដីពី​ផែនការ ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុង​ឱកាស​ពិធី​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ SEA Games លើក​ទី​២៣ និង​កីឡា​ជនពិការ ASEAN Para Games លើក​ទី​១២ ឆ្នាំ​២០២៣ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៣​។

​សម្ដេច​ក្រឡាហោម​បានចាត់ទុក​ព្រឹត្តិការណ៍ ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ និង​កីឡា​ជនពិការ គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់ បន្ទាប់​ពី​កម្ពុជា បាន​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ បាន​បញ្ចប់​ដោយ​រលូន និង​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ផងដែរ​។

Leave a Reply

Your email address will not be published. Required fields are marked *