- ព័ត៌មានជាតិ

​នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន : ប្រើប្រាស់​កម្លាំង ១៥,៧០០​នាក់ ការពារ​សន្ដិសុខ​ការប្រកួត​កីឡា SEA Games លើក​ទី​៣២

នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​សន្ដិសុខ និង​សណ្ដាប់ធ្នាប់ នៃ​គណៈកម្មាធិការ​ជាតិ CAMSOC បានបញ្ជាក់​ថា ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុង​ឱកាស​ពិធី​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ និង​កីឡា​ជនពិការ ASEAN Para Games លើក​ទី​១២ ឆ្នាំ​២០២៣ ប្រេី​ប្រា​ស់​កម្លាំង​សរុប​ចំនួន ១៥,៧០០​នាក់ ស្មើនឹង ១៥​អង្គភាព ព្រមទាំង​កងកម្លាំង​អន្ដរាគមន៍​ជាង ៤​ពាន់​នាក់​ផង​។
​កងកម្លាំង​ការពារ​មាន​ផែន​ដូចជា​៖ ផែន​សន្ដិសុខ ផែន​បង្ក្រាប​បទល្មើស ផែន​សណ្ដាប់ធ្នាប់ និង​ចរាចរណ៍ ។​

​ការបញ្ជាក់​នេះ ក្នុង​កិច្ចប្រជុំ​ស្ដីពី​ផែនការ ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុង​ឱកាស​ពិធី​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ SEA Games លើក​ទី​៣២ និង​កីឡា​ជនពិការ ASEAN Para Games លើក​ទី​១២ ឆ្នាំ​២០២៣ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៣​។​

Leave a Reply

Your email address will not be published. Required fields are marked *