- ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ

​នៅ​វេលា​ថ្ងៃត្រង់ ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ ២០២៣​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​ធ្វើដំណើរ​ត្រឡប់​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ហើយ ដោយ​សុវត្ថិភាព បន្ទាប់ពី​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​២​ថ្ងៃ​ប្រកបដោយ​ភាពជោគជ័យ​ផ្លែផ្កា​យ៉ាង​ត្រចះត្រចង់ នៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

​វត្តមាន​នៃ​ការអញ្ជើញ​មកដល់ របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​មាន​វត្តមាន​មន្ត្រី​រាជរដ្ឋាភិបាល​ថ្នាក់ដឹកនាំ​សំខាន់ៗ​បាន​អញ្ជើញ​ទទួល​ដំណើរ​និវត្តន៍​របស់​សម្ដេច​តេជោ និង​គណៈប្រតិភូ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។

​តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ទៅកាន់​ប្រទេស​ចិន​នាពេលនេះ បានផ្តល់​កាលានុវត្តភាព​ដល់​រដ្ឋាភិបាល​ទាំង​ពីរ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ឈាន​ទៅ​កិច្ចសហប្រតិបត្តិកា​រស​ហគ​មន៍​រួម ជោគវាសនា​តែមួយ ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក សម្រាប់​ប្រជាជន និង​ប្រជាជាតិ​ទាំងពីរ​៕

Leave a Reply

Your email address will not be published. Required fields are marked *