- ព័ត៌មានជាតិ

​សម្ដេច​ក្រឡាហោម​អំពាវ​នាវ​ឱ្យ​ប្រជាពលរដ្ឋ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ត្រៀម​ទៅ​បោះ ឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា

ភ្នំពេញ : សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ត្រៀម​អញ្ជើញ​ទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា និង​សូម​ចូលរួម​បន្ត​ថែរក្សា​ការពារ​សុខសន្តិភាព និង​ស្ថិរភាព​ជាតិ ដើម្បី​សម្រេចបាន​ជោគជ័យ​ការរៀបចំ​ព្រឹត្តិការណ៍​ជាតិ​ធំៗ​នាពេលខាងមុខ រួម​ទាំង​បន្ត​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។ សម្ដេច​ក៏​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន រួម​សហការ​គ្នា​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ជំរុញ​ការអនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព និង​ការដោះស្រាយ​បញ្ហា​ប្រឈម សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ​។​

​ការអំពាវនាវ​នេះ ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​ឆ្លង​សមិទ្ធផល​នានា នៅ​វត្ត​មុនី​រស្មី​ព្រៃ​ត្បែង ស្ថិតនៅ​ភូមិ​ព្រៃ​ត្បែង ឃុំ​ត្របែក ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ​។​

Leave a Reply

Your email address will not be published. Required fields are marked *