- ព័ត៌មានជាតិ

គណបក្ស​ប្រជាជន​កម្ពុជា គឺជា​និមិត្តរូប​នៃ​ការផ្លាស់ប្ដូរ

 

​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មីនា ២០២៣ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត សាកលវិទ្យាល័យ​បៀ​ល​ប្រា​(BBU)​ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន គឺជា​និមិត្តរូប​នៃ​ការផ្លាស់ប្ដូរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ដែល​ការផ្លាស់ប្ដូរ​នោះ​មាន ៖

⁃ ការផ្លាស់ប្ដូរ​ពី​វាលពិឃាត មក​ការរស់រានមានជីវិត
⁃ ការផ្លាស់ប្ដូរ​ពី​សង្គ្រាម មកកាន់​សន្តិភាព​
⁃ ការផ្លាស់ប្ដូរ​ពី​ភាពក្រីក្រ តោកយ៉ាក មកកាន់​ស្ថានភាព​នៃ​ប្រទេស​មួយ​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប និង​អាចឈាន​ទៅ​ការផ្លាស់ប្ដូរ​នៅ​ឆ្នាំ 2030 សម្រាប់​ក្លាយទៅជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ឆ្នាំ​2050 សម្រាប់​ក្លាយទៅជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ខ្ពស់​។

​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី បាន​បញ្ជាក់បន្ថែម​ថា នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ កម្ពុជា​យើង​នឹង​ចាកចេញ​ផុត​ពី​ប្រទេស​ស្ថិត​ក្នុង​ប្រទេស​អភិវឌ្ឍន៍​តិចតួច​៕

#​និមិត្តរូប​នៃ​ការផ្លាស់ប្ដូរ
#​គណបក្ស​ប្រជាជន​កម្ពុជា #CPP
#​ហ៊ុន​សែន #HunSen
#​កម្ពុជា #Cambodia​

Leave a Reply

Your email address will not be published. Required fields are marked *