- ព័ត៌មានជាតិ

កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រលង​កាយសម្បទា តាម​វិធីសាស្ត្រ​ចម្រុះ​ប្រចាំឆមាស​ទី​២ ឆ្នាំ​២០២៣!

​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ តែង​បាន​ធ្វើ​ការហ្វឹកហាត់​ជាប់​ជាប្រចាំ​ដើម្បី​ពង្រឹង​កាយសម្បទា តាមរយៈ​ការហ្វឹកហាត់ ក្បាច់គុណ ការ​ហាត់ប្រាណ​តាម​វិធីសាស្ត្រ​ចម្រុះ ការថែទាំ​សុខភាព និង​អនាម័យ​ក្នុង​ការរស់នៅ​ជា​ទៀងទាត់ ដើម្បី​បង្កើន​សមត្ថភាព ក្នុង​ប្រតិបត្តិការ លើ​ការងារ បង្ការ បង្ក្រាប និង​សង្គ្រោះ ដោយ​អនុវត្ត​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​

​ព្រម​ជាមួយ​គ្នា​នោះ​ផងដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បង្កើត​ឱ្យមាន​កម្ម​វិធី​ប្រលង​កាយសម្បទា នេះ​ឡើង គឺ​ដើម្បី​ជាការ​ជម្រុញ​ទឹកចិត្ត​កងកម្លាំង​ឱ្យ​ប្រឹងប្រែង​ហ្វឹកហាត់ និង​ប្រកួតប្រជែង​គ្នា​។​

​ជាក់ស្តែង​នៅ​ថ្ងៃទី​០២-០៣ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការប្រលង​កាយសម្បទា​ប្រចាំឆមាស​ទី​២ ឆ្នាំ​២០២៣ នៅ​ក្នុង​ទីបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រកបដោយ​ភាពស្វាហាប់​៕

Leave a Reply

Your email address will not be published. Required fields are marked *