ក្រចេះ÷ ឆ្នាំ២០២៣នេះ អាជ្ញាធរខេត្តក្រចេះបានជ្រើសរើសយកទីតាំងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នាព្រឹកថ្ងៃសៅរ៍ទី០២ ខែធ្នូ ឆ្នាំ២០២៣ {ដែលជារៀងរាល់ឆ្នាំកន្លងមកបានប្រារព្ធនៅស្តុបវិមាន២ធ្នូ ឋិតនៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ} ទិវាប្រវត្តសាស្ត្រដ៏មានអត្ថន័យនេះមានអញ្ជើញជាអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តក្រចេះ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ឯកឧត្តម ធុន គ្រី អនុប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បញ្ជាក់ថា÷ ស្មារតី២ធ្នូ និងស្មារតី៧មករា នឹងនៅស្ថិតស្ថេរជាអមតៈនៅក្នុងក្រអៅបេះដូងរបស់យុវជនជំនាន់ក្រោយ ក៏ដូចជាប្រពលរដ្ឋខ្មែរគ្រប់រូប ពិសេសគឺចង់ចាំថ្ងៃប្រវត្តិសាស្ត្រមួយមិនអាចបំភ្លេចបានឡើយ ព្រោះថ្ងៃនេះបងប្អូនអតីយុទ្ធជន យុទ្ធនារីយើងបានបូជាឈាមស្រស់ និងសាច់ស្រស់ ដើម្បីរំដោះប្រជាជន និងប្រទេសជាតិ ចេញពីរណ្តៅមរណៈពួកអាវខ្មៅ ។
នៅក្នុងឱកាសប្រារព្ធទិវាដ៏មានអត្ថន័យនោះដែរ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ មានប្រសាសន៍ថា÷ រណសិរ្សសាមគ្គឺសង្គ្រោះជាតិកម្ពុជា បង្កើតឡើងក្នុងគោលបំណង់ រំដោះប្រទេសជាតិចេញពី របប ប៉ុល ពត ជួយសង្គ្រោះអាយុជីវិតប្រជាជនខ្មែរអោយរួចផុតពីមហ្តរាយនៃរបបអាវខ្មៅ និងបានស្តារកសាង និងអភិវឌ្ឍន៍មាតុភូមិ នៅថ្ងៃ២ធ្នូ គឺជាប្រវត្តិសាស្ត្រចារឹកជាប់ក្នុងបេះដូងប្រជាជនខ្មែរគ្រប់រូប {មានថ្ងៃ២ធ្នូ ទើបមាន ថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបមានអ្វីៗដូចថ្ងៃនេះ}
ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តក្រចេះ មានប្រសាសន៍បញ្ជាក់ថា ថ្ងៃ២ធ្នូ ជាថ្ងៃបង្កើតកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយរំដោះទឹកដី និង រំដោះជីវិតប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ប៉ុលពត។ យើងទាំងអស់គ្នាបានចាត់ទុកថ្ងៃ២ឆ្នូ ជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុនៃការ រស់រានមានជីវិតឡើងវិញ របស់មាតុភូមិ និងប្រជាជនកម្ពុជា។ រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងគ្នាអោយរួចផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្តោះទេ រណសិរ្ស២ធ្នូ នៅបានជួយស្តារ កសាង និង អភិវឌ្ឍន៍ មាតុភូមិអោយមានការរីកចំរើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រនៅទូទាំងប្រទេសកម្ពុជា។ ឯកឧត្តម វ៉ា ថន បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី៧ រួមមាន មនុស្ស ផ្លូវ ភ្លើង ទឹក នឹងប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សំដៅធ្វើយ៉ាងណារួមគ្នាកសាងអភិវឌ្ឍន៍នាវាកម្ពុជាឲ្យមានការអភិវឌ្ឍន៍ឈានឡើងជាលំដាប់ដូចប្រទេសលើសាកលលោក។ ដោយឡែកបច្ចុប្បន្នខេត្តក្រចេះ កំពុងតែមានការអភិវឌ្ឍរីកចម្រើនយ៉ាងច្រើន រួមមាន
ការកសាងស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ទៅគល់ឆ្ពោះទៅកាន់ខេត្តកំពង់ធំ ផ្លូវតភ្ជាប់ពីគល់ស្ពានមេគង្គចូលមកទីរួមខេត្តក្រចេះ និងផ្លូវចេញពីខេត្តក្រចេះទៅកាន់ស្រុកសំបូរផងដែរ ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ មានការសប្បាយចិត្តរីករាយសាទរ នៅសមទ្ធិផលទាំងនេះដែលប្រមុខរាជរដ្ឋាភិបាល
កម្ពុជា បានយកចិត្តទុកដាក់ និងផ្ដល់ជូនដើម្បីក្នុងគោលបំណងសំដៅដល់ការកាត់បន្ថយភាបក្រីក្រ កាត់បន្ថយចំណាយប្រាក់កាក់របស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរពីខេត្ត១ទៅកាន់ខេត្ត១ទៀត។ដោយមានស្ពានឆ្លងកាត់ទន្លេ ផ្លូវស្អាតល្អផងដែរ។
ជាចុងបញ្ជាប់គណះអធិបតីបានចែកអំណោយដល់លោកតា លោកយាយ រួមមានក្រណាត់ស និងថវិការមួយចំនួន ដែលជាអំណោយឯកឧត្តម វ៉ា ថន និងលោក ជំទាវ ហឹង ណារី វ៉ាថន៕







