- ព័ត៌មានជាតិ

ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ​សមាជិក​ដែល​ទើប​សម្រាលកូន​!

​នៅ​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​ឲ្យ​ក្រុមការងារ នាំយក​អំណោយ​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ​គ្រួសារ​លោក​ស្រី អនុសេនីយ៍ទោ សុខ រ៉ានី សមាជិក កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​សម្រាលកូន​រួច កំពុង​សម្រាក​ថែទាំ​សុខភាព​នៅ​មន្ទីរពេទ្យ​។​

​ក្នុងឱកាស​នោះ ក្រុម​ការងារ​ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​បាន​នាំយក​អំណោយ​មួយចំនួន​រួមមាន ៖ សម្ភារ​ចាំបាច់​សម្រាប់​ទារក ០១​ឈុត , ទឹក​សុទ្ធ​០២​កេស​, ទឹកដោះគោឆៅ ០២​យួរ រួម​នឹង​ថវិកា​មួយចំនួន​ទៀត ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក សម្រាល​បន្ទុកគ្រួសារ​ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *