- ព័ត៌មានជាតិ

ល្បែងស៊ីសង​ខុសច្បាប់​(​ជល់​មាន់​)​តាម​ប្រព័ន្ធ​អន​ឡាញ ជ្រក​ក្រោម​ស្លាក អាជ្ញាប័ណ្ណ​ឆ្នោត​ឡូតូ បៀ​រ ជាង​ច្រើន​កន្លែង​រីក​ដូច​ផ្សិត នៅ​តាម​ហាង​លក់​កាហ្វេ ក្នុងស្រុក ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​មិន​ធ្វើ​ការបង្ក្រាប​!!

ខេត្តឧ​ត្ត​រ​មានជ័យៈ ប្រភព​ច្បាស់​ការណ៍​ពី​ប្រជា​ពលរដ្ជ​បានឲ្យដឹងថា ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​(​ជល់​មាន់​)​តាម​ប្រព័ន្ធ​ទូរទស្សន៍​អន​ឡា​ញ ជ្រក​ក្រោម​ស្លាក​អាជ្ញាប័ណ្ណ​ឆ្នោត​ឡូតូ បៀ​រ នៅក្នុង​ហាង​លក់​កាហ្វេ​ជាច្រើន​កន្លែង​រីក​ដូច​ផ្សិត ស្ថិតនៅ ស្រុក ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ កំពុង​បើក​ឲ្យ​អ្នកញៀន​លែង ចូល​លេង​យ៉ាង​អនាធិបតេយ្យ​ជា​រៀងរាល់ថ្ងៃ តែ​អ្វី​ដែល​សំខាន់​គឺ​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន បាន​នាំ​គ្នា​រក្សា​ភាព​ស្ងៀមស្ងាត់ មិន​ចាត់​វិធានការ​បង្ក្រាប​ឡើយ​។​

​សូម​រំលឹកថាៈ កាល​នៅ​ថ្ងៃ ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២២ បាន​កន្លងផុត​ទៅ​នេះ សម្ដេចជោហ៊ុ​ន សែន បាន​ចេញ​បទបញ្ជា​ឲ្យ​គណៈ​អភិបាល​រាជធានី ទាំង​២៤ ខេត្ត ក្រុង តម្រូវ​បង្រា្ក​ប​ទីតាំង​បន​ល្បែង​សុីសង​ខុសច្បាប់​គ្រប់​ប្រភេទ នូវ​ទូទាំងប្រទេស​។​

​សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​បញ្ជាក់​យ៉ាង​ដាច់​ណាត់​ផង​ទៀតថា បើ​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន ស្រុក ក្រុង ខេត្ត ណា​មិន​ហ៊ាន​អនុវត្ត ក្នុង​ការទប់ស្កាត់​និង​បង្ក្រាប ទីតាំង​បន​ល្បែង​សុីសង​ខុសច្បាប់​គ្រប់​ប្រភេទ នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទេ អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ទាំង​នោះ និង​មាន​បញ្ហា​ប្រឈម​និង​បាត់បង់​ពី​តំណែង​ទៀត​ផង​។​

​ប៉ុន្តែ​ជាក់ស្តែង​អាជ្ញាធរ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ស្រុក​ត្រពាំង​ប្រាសាទ មិន​នាំគ្នា​អនុវត្ត​ក្នុង​ការទប់ស្កាត់​និង​បង្ក្រាប ទីតាំង​ល្បែងស៊ីសង​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឡើយ បែរ​ជា​ទុក​ឲ្យ​ទីតាំង​បន​ល្បែង​សុ​ី​សង​ខុសច្បាប់​ជាច្រើន​កន្លែង រីក​ដូច​ផ្សិត​នេះ បើក​លេង​ជា​រៀងរាល់ថ្ងៃ សង្ស័យ​ជា​ឆ្នាំងបាយ របស់​អាជ្ញាធរ​និង​សមត្ថកិច្ច​មូល​ផង​ក៏​មិនដឹង​។​

​ប្រភព​បាន​បន្តទៀតថាៈ ល្បែង​ខុសច្បាប់​(​ជល់​មាន់​)​តាម​ប្រព័ន្ធ​អន​ឡាញ ជ្រក​ក្រោម​ស្លាក អាជ្ញាប័ណ្ណ​ឆ្នោតោ​ឡូតូ បៀ​រ បង្កប់​នៅក្នុង​ហាង​លក់​កាហ្វេ នៅក្នុង​ភូមិសាស្ត្រ​ខាងលើ ឃើញ​នៅ​តែ​ដំណើរការ​បើក​លេង​ហ៊ោរ​កញ្ជ្រៀវ​ជាធម្មតា ពុំ​មា​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ណា ចុះមក​ត្រួតពិនិត្យ​ធ្វើការ​បង្ក្រាប​ឡើយ​! ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ការព្រួយបារម្ភ​ជា​ខ្លាំង អំពី​សុវត្ថិភាព​គ្រួសារ ខ្លាច​កើត​មាន​នូវ​អំពើចោរកម្ម និង​បទល្មើស​ផ្សេងៗ​ដូចជា ចោរលួច ឆក់ ប្លន់ និង​អំពើ​ហិង្សា​ជាដើម​។​ល​។

​ពួកគាត់​លើកឡើងថាៈ តើ​ឯណា​ទៅ ភូមិ​/​ឃុំ មាន​សុវត្ថិភាព​ទាំង ៧ ចំណុច របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បាន​កំណត់ និង​ដាក់​ចេញ​ឲ្យ​មន្ដ្រី​មូលដ្ឋាន​អនុវត្ត​នោះ​?

​ដូច្នេះ​ទើប​ប្រជាពលរដ្ឋ សំណូមពរ​ដល់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧត្តរមានជ័​យ ជាពិសេស លោក ឧត្តមសេនីយ៍ទោ ហួស សុធី ស្ន​អន​ង​ការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ សូម​ជួយ​ចាត់​វិធានការ​តាម​ផ្លូវច្បាប់​)​ជល់​មាន់​)​តាម​ប្រព័ន្ធ​អន​ឡាញ ជ្រក​ក្រោម​ស្លាក​អាជ្ញាប័ណ្ណ​ឆ្នោត​ឡូតូ បៀ​រ បង្កប់​នៅក្នុង​ហាង​លក់​កាហ្វេ​ជាច្រើន​កន្លែង​រីក​ដូច​ផ្សិត នៅក្នុង​ភូមិសាស្ត្រ​ខាងលើ​នេះ​ផង​។​

​អង្គភាព​យើងខ្ញុំ​ធ្វើការ​ផ្សព្វផ្សាយ​នេះ​ទៅ​តាម​វិជ្ជាជីវៈ រិះគន់​ក្នុង​ន័យ​ស្ថាបនា មិន​មាន​ចេតនា​ញុះញង់​បំបែកបំបាក់​បុគ្គល​ស្ថាប័ន ឬ​មួយ​អង្គភាព​ណាមួយ​ឡើយ​៕

Leave a Reply

Your email address will not be published. Required fields are marked *