- ព័ត៌មានជាតិ

ក្រុម​បាញ់​កាំភ្លើង អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​ពានរង្វាន់​ជ័យលាភី និង​មេដៃ​ជូន​ដល់​អង្គភាព​គួរ​ជាទី​មោទនៈ​!

កម្លាំង​វរ​អន្តរាគមន៍ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន​០៣​នាក់ ដែល​បាន​ចេញ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​បាញ់កាំភ្លើង អាស៊ាន (AARM2023) នៅ​ប្រទេស​ថៃ បាន​នាំមក​នូវ​លទ្ធផល​គួរ​ជាទី​ពេញចិត្ត ដោយ​ទទួលបាន ៖ ពានរង្វាន់​ជ័យលាភី​លេខ​១ ចំនួន​០១, មេដៃ​មាស​០១ និង មេដៃ​ប្រាក់​០១​។​

​ជាក់ស្ដែង នៅ​រសៀល ថ្ងៃទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តំណាង លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ជួប​សំណេះសំណាល​ជាមួយ កម្លាំង​វរ​អន្តរាគមន៍ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទាំង​០៣​នាក់ និង​បាន​ធ្វើ​ការកោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​នាំយក​ជ័យលាភី និង​មេដៃ​មក​ជូន​ដល់​អង្គភាព​នាពេលនេះ​៕

Leave a Reply

Your email address will not be published. Required fields are marked *