- ព័ត៌មានជាតិ

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​សង្ស័យ​ប្រុស​ស្រី​០៦​នាក់ បញ្ជូនទៅ​តុលាការ​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​!

​ចាប់ពី​ថ្ងៃ​ទី​០១ ដល់ ថ្ងៃទី​០៦ ខែ​ធ្នូ ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​សង្ស័យ​ប្រុស​ស្រី សរុប​ចំនួន​០៦​នាក់ ទៅ​តុលាការ ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ក្រោយ​ពី​បង្ក្រាបបាន​ចំនួន​៣​ករណី​ផ្សេង​គ្នា​។​

​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ទាំង​៣​ករណី​រួមមាន​៖

*​ករណី​ទី​១៖ កាលពី ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំបូល បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ រ៉ា សីហា ហៅ​ស្នា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​ផ្លូវ​បេតុង សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។ ចាប់​យក​វត្ថុតាង​គ្រឿងញៀន ក្រាម​ស​ថ្លា​សរុប​ចំនួន​០២​កញ្ចប់ រួម​នឹង​សម្ភារ​មួយចំនួនទៀត​។​

*​ករណី​ទី​២៖ កាលពី ថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំបូល បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ព្រាប ផា​រុន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។ ចាប់​យក​វត្ថុតាង​គ្រឿងញៀន ក្រាម​ស​ថ្លា​សរុប​ចំនួន​០១​កញ្ចប់ រួម​នឹង​សម្ភារ​មួយចំនួនទៀត​។​

*​ករណី​ទី​៣៖ កាលពី ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការឃាត់ខ្លួន​ជាក់ស្តែង​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​០៤​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវលំ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ជន​ទាំង​០៤​នាក់ រួមមាន​៖ ១_​ឈ្មោះ កែវ ស្រី​ដា ភេទ​ស្រី អាយុ​២៥​ឆ្នាំ​, ២_​ឈ្មោះ សេង សុធាវី ភេទ​ស្រី អាយុ​២៦​ឆ្នាំ​, ៣_​ឈ្មោះ ណុប សុផារ៉ាត់ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ​, ៤_​ឈ្មោះ យស់ ដា​រ៉ា​អ៊ុយ ភេទ​ស្រី អាយុ​១៩​ឆ្នាំ​។ ចាប់​យក​វត្ថុតាង​គ្រឿងញៀន ក្រាម​ស​ថ្លា​សរុប​ចំនួន​២​កញ្ចប់​ធំ​, ជញ្ជីង​អេឡិកត្រូនិច​សម្រាប់​ថ្លឹង​គ្រឿងញៀន ០១​គ្រឿង រួម​នឹង​សម្ភារ​មួយចំនួនទៀត​៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *