- ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លើកទឹកចិត្ត​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម ពង្រឹងសមត្ថភាព​ឱ្យស្រប​តាម​ការវិវត្ដ នៃ​បច្ចេកវិទ្យា​និង​សង្គម ក្នុង​ការគ្រប់គ្រង​ព័ត៌មាន​ប្រកបដោយ​ប្រសិទ្ធភាព និង​ផ្ដល់​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​គុណភាព​

នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី នៃ​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៣ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើកទឹកចិត្ត​ដល់​មន្ត្រី​ទាំងអស់ នៃ​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម​ឱ្យ​ខិតខំ​ពង្រឹង​សមត្ថភាព និង​ធ្វើ​ទំនើបកម្ម​ជាប្រចាំ​ឱ្យស្រប​តាម​ការវិវត្ដ​នៃ​បច្ចេកវិទ្យា និង​សង្គម ដើម្បី​ផលិត​ព័ត៌មាន​ជូន​ដល់​ប្រជាពលរដ្ឋ​ប្រក​បដ​យ​គុណភាព ផ្សាយ​ឱ្យ​បាន​ឆាប់រហ័ស និង​ប្រកបដោយ​គុណភាព​ស្របតាម​សម័យ​កាលដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប និង​គ្រប់គ្រង​ព័ត៌មាន​មាន​ប្រសិទ្ធភាព​ដើម្បី​ធ្វើជា​សេនាធិការ​ជូន​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត​របស់​ខ្លួន​លើ​វិស័យ​ព័ត៌មាន ក៏ដូចជា​ចូលរួម​រៀបចំ​និង​ពង្រឹង​សណ្តាប់ធ្នាប់​ក្នុង​វិស័យ​ព័ត៌មាន​។

​ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​ថ្លែងថា «​ធ្វើ​ទំនើបកម្ម​សមត្ថភាពរ​បស់​មន្ដ្រី គឺ​ស្រប​តាម​ការវិវត្ដ នៃ​បច្ចេកវិទ្យា និង​សង្គម​»​។ សមត្ថភាព​របស់​មន្ដ្រី គឺ​ត្រូវតែ​ធ្វើ​បច្ចុប្បន្នភាព​ជាប្រចាំ ដើម្បី​ឆ្លើយតប​ទៅនឹង​ការវិវត្ដ​របស់​សង្គម​»​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងថា នៅក្នុង​អាណត្តិ​ទី​៧​នេះ ក្នុង​ក្របខណ្ឌ នៃ​ការងារ​របស់​ក្រសួង​ព័ត៌មាន បាន​ដាក់ចេញ​គោលនយោបាយ​ជា​រួម​គឺ​ការ​កំណែទម្រង់​មុខងារ​សាធារណៈ​ផង និង​ការធ្វើ​ទំនើបកម្ម​ស្ថាប័ន របស់​ក្រសួង​ព័ត៌មាន​ផង​ដែរ​។ ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​បន្តថា នៅ​ក្នុង​ទិសដៅ​របស់​ក្រសួង​ព័ត៌មាន គឺ​បាន​កំណត់​នូវ​ចក្ខុវិស័យ ធ្វើយ៉ាងណា​ឱ្យ​អង្គភាព​ព័ត៌មាន​នេះ ទៅ​ជា​ស្ថាប័ន​ទំនាក់ទំនង​សាធារណៈ​របស់​រដ្ឋាភិបាល និង​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ដែលមាន​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្ថែមថា​៖ «​សម័យ​បច្ចុប្បន្ន​បច្ចេកវិទ្យា​ទំនើប ប៉ុន្តែ​មន្ត្រី​របស់​យើង​អត់​ទាន់​មាន​ជំនាញ​ច្បាស់លាស់​នៅឡើយ ដូច្នេះ​ចាំបាច់​យើង​ត្រូវ​គិតគូរ បណ្ដុះបណ្ដាល​ពង្រឹងសមត្ថភាព​ដល់​ពួកគាត់​បន្ថែម ដើម្បី​ឲ្យ​បន្ត​ស៊ី ទៅ​នឹង​អ្វី​ដែល​ជា​ការវិវត្ត នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​យើង​»​។ ឯកឧត្តម​បញ្ជាក់ថា «​មន្ត្រី​របស់​យើង​មិន​អា​ធ្វើ​ការងារ​ត្រឹមតែ​ប្រើប្រាស់​ចំណេះដឹង​ដដែលៗ​នោះទេ ពោល​គឺ​មន្ត្រី​យើង​ត្រូវតែ​ពង្រឹងសមត្ថភាព និង​ពង្រឹង​ចំណេះដឹង​ដែល​យើង​មាន ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ដក​បទពិសោធ​បន្ថែម​ឱ្យស្រប​ទៅ​នឹង​ការវិវត្តន៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បច្ចេកវិទ្យា​ព័ត៌មាន និង​និន្នាការ​នៃ​ការទទួល​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​»​។​

​ជាមួយគ្នានេះ​ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ចាម ដែល​បាន​បំពេញ​ការងារ​នា​ពេលកន្លងមក បើទោះបីជា​ជួប​ការលំបាក និង​បញ្ហា​ប្រឈម​ខ្វះខាត​សម្ភារ យ៉ាងណាក៏ដោយ​ក៏​នៅតែ​ជំនះ ទៅលើ​ការបំពេញ​ការងារ​របស់ខ្លួន រហូត​ទទួលបាន​លទ្ធផល​ជូន​ខេត្ត និង​ជាតិ​បាន​ល្អ​ប្រសើរ​ផង​ដែរ​។​

Leave a Reply

Your email address will not be published. Required fields are marked *