- ព័ត៌មានជាតិ

ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក​ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​!

នា​ព្រឹក ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៣ លោក​វរសេនីយ៍ទោ ប៉ូ​វ ប៊ុន្នី ប្រធាន​មន្ទីរ​ផែនការ​ប្រតិបត្តិការ និង​ហ្វឹកហ្វឺន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ក្រុមការងារ នាំយក​អំណោយ​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ​គ្រួសារ​លោក​អនុសេនីយ៍ទោ នួន ច័ន្ទ​មនោ នាយរង​ការិយាល័យ​បំភ័ន្ត​អក្ខរៈ ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន កំពុង​សម្រាក​ថែ​សុខភាព​នៅ​គេហដ្ឋាន ភូមិ​ចារ ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ​។​

​ក្នុងឱកាស​នោះ លោក​វរសេនីយ៍ទោ ប៉ូ​វ ប៊ុន្នី ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​បាន​នាំយក​អំណោយ​របស់​លោក​មេបញ្ជាការ និង​ថវិកា​ដែល​មាន​ការចូលរួម​ពី នាយ​-​នាយរង នៃ​មន្ទីរ​ផែនការ​ប្រតិបត្តិការ និង​ហ្វឹកហ្វឺន ក្នុង​ស្មារតី​សាមគ្គីភាព សរុប​ចំនួន ១,៥០០,០០០​រៀល​, ភេសជ្ជៈ​ចម្រុះ ០៤​កេស ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក សម្រាល​បន្ទុកគ្រួសារ​ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *