- ព័ត៌មានជាតិ

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​៤ ក្រោម​មូលបទ «​ចូលរួម​កសាង​សហគមន៍​វាសនា​រួមគ្នា និង​ទំនើបកម្ម​ក្នុងចំណោម ប្រទេស​មេគង្គ​-​ឡាន​ឆាង​» តាម​ប្រព័ន្ធ​វីដេអូ​នៅ​វិមាន​សន្តិភាព

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​៤ ក្រោម​មូលបទ «​ចូលរួម​កសាង​សហគមន៍​វាសនា​រួមគ្នា និង​ទំនើបកម្ម​ក្នុងចំណោម ប្រទេស​មេគង្គ​-​ឡាន​ឆាង​» តាម​ប្រព័ន្ធ​វីដេអូ​នៅ​វិមាន​សន្តិភាព ។​

​គោលដៅ​ចំបង និង​មូលដ្ឋានគ្រឹះ​នៃ​ទស្សនាទាន​ការអភិវឌ្ឍ របស់​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង គឺ​ដើម្បី ៖

១)​សម្រេច​បាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៃ​បណ្តា​ប្រទេស​អនុតំបន់ លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាជន បង្រួម​គម្លាត​នៃ​ការអភិវឌ្ឍ និង​ការកសាង​សហគមន៍​នៃ​អនាគត​រួម​សន្តិភាព និង​វិបុលភាព

២)​តាមរយៈ​ការធ្វើសមាហរណកម្ម​ជាមួយ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ប្រទេស​ចិន ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ ២០២៥ ផែនការមេ​ស្តីពី​ការតភ្ជាប់​អាស៊ាន​ឆ្នាំ ២០២៥ និង​កិច្ចសហប្រតិបត្តិការ​អនុ​តំបន់​មេគង្គ​ផ្សេងទៀត និង​យន្តការ​ជំរុញ​ការអនុវត្ត​របៀបវារៈ​ឆ្នាំ ២០៣០ របស់​អង្គការសហប្រជាជាតិ​សម្រាប់​និរន្តរភាព ការអភិវឌ្ឍ​។​

Leave a Reply

Your email address will not be published. Required fields are marked *