- ព័ត៌មានជាតិ

អ្នក​គ្រូបង្រៀន​ជាប់​កិច្ចសន្យា​ម្នាក់​ស្រែក​ថា​អយុត្តិធម៌​ណាស់​បង្រៀន​រយៈពេល​១៦​ឆ្នាំ​ហើយ​ត្រូវបាន​ការិយាល័យ​អប់រំ​ក្រុង​បញ្ឈប់​អោយ​បង្រៀន​

​បន្ទាយមានជ័យ​ ៖ ​អ្នក​គ្រូបង្រៀន​ជាប់​កិច្ចសន្យា​ម្នាក់​ស្រែក​ថា​អយុត្តិធម៌​ណាស់​បង្រៀន​រយៈពេល​១៦​ឆ្នាំ​ហើយ​ត្រូវបាន​ការិយាល័យ​អប់រំ​ក្រុង​បញ្ឈប់​អោយ​បង្រៀន​នៅ​សាលាបឋមសិក្សា​សុខសាន្ត សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត​។​

​អ្នកគ្រូ​ឈ្មោះ អឿ មុន្នី ដែល​ជា​គ្រូបង្រៀន​សាលាបឋមសិក្សា​សុខសាន្ត​បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ហ្វេ​សឺ​បុក​អា​ខន​ផ្ទាល់ខ្លួន​និង​មាន​រូបភាព​សម្តេច​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រៈរាជាណាចក្រ​កម្ពុជា​បាន​ប្រគល់​ប័ណ្ណ​ស​សើរ​និង​រូបភាព​អ្នកគ្រូ​ថត​មុខ​ការិយាល័យ​អប់រំ​ក្រុង​ប៉ោយប៉ែត​និង​សិស្ស​ក្នុង​សាលារៀន​និង​សំណេរ​ដែលមាន​ក្លឹមសារ​ថា​៖​សូម​គោរព​ជូន​សម្តេច​តេជោ ហ៊ុន សែន ជាទី​គោរព​ដ៍​ខ្ពង់​និង​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដ៍​ខ្ពង់ខ្ពស់ នាង​ខ្ញុំ​ឈ្មោះ អឿ មុន្នី នៅតែ​មិន​អស់ចិត្ត​ចំពោះ​ការខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​និង​កម្លាំងចិត្ត​ដែល​បាន​ស្ម័គ្រចិត្ត​ជា​គ្រូបង្រៀន​ជាប​កិច្ចសន្យា​នៅ​សាលាបឋមសិក្សា​សុខសាន្ត​ចាប់ពី​ឆ្នាំ​២០០៦​ដល់​២០២៣​នេះ​មាន​រយៈពេល​១៦​ឆ្នាំ​ហើយ​។​

​អ្នកគ្រូ​បានបញ្ជាក់​ថា​៖​កាលពី​ឆ្នាំ​២០០៦​អ្នក​គ្រូបង្រៀន​ទទួលបាន​ប្រាក់ខែ​១​ខែ​ចំនួន​១៣​ម៉ឺន​រៀល នៅ​ឆ្នាំ​២០២៣​នេះ​ទទួលបាន​ប្រាក់ខែ​១​ខែ​ចំនួន​១.១២០.០០០​រៀល ស្រាប់តែ​នៅ​ថ្ងៃទី​២០ ខែវិច្ឆិការ ឆ្នាំ​២០២៣​នេះ​លោក​នាយក​សាលា​និង​មន្ត្រី​ការិល័​យ​អប់រំ​ក្រុង​ប៉ោយប៉ែត​បាន​អោយ​នាង​ខ្ញុំ​បញ្ឈប់​បង្រៀន​នៅ​សាលាបឋមសិក្សា​សុខសាន្ត​ហើយ​លោកនាយក​សាលា​បឋមសិក្សា​សុខសាន្ត​ដាក់​ប្អូនប្រុស​របាស់​គាត់​២​នាក់​មក​បង្រៀន​ជំនួស​ដែល​ជា​គ្រូ​ជាប់​កិច្ចសន្យា​ហើយ​ប្រាប់​គាត់​ថា​ចាស់​ហើយ​ឈប់​ទៅ​បើ​គ្រូបង្រៀន​មាន​ក្របខ័ណ្ឌ​ចូល​មិន​បាន​តវ៉ា​ទេ​។​

​អ្នកគ្រូ​បានបញ្ជាក់​ថា​៖​ចំណែក​អ្នកគ្រូ​រស់នៅ​ក្នុងភូមិ​សុខសាន្ត​តែ​គ្រូបង្រៀន​ជាប​កិច្ចសន្យា​២​នាក់​ដែល​ជា​សាច់ញាតិ​លោកនាយក​មិន​ម៉ែន​ជា​អ្នកស្រុក​នេះឡើយ​អ្នកគ្រូ​ពោល​ពាក្យ​ថា​ដូច​បទ​ចម្រៀង​អ្នកស្រី ហ៊ឹម ស៊ី​វ៉ន ច្រៀង​ពិតជា​មិន​ខុស​ទេ កាល​នៅ​គ្រាក្រ​គ្រូ​ល្អ​នោះ​នៅឯណា​លោកនាយក​ធ្វើ​បែបនេះ​វា​ដូចជា​អយុត្តិធម៌​ពេក​ហើយ​ចំពោះ​ខ្ញុំ​ធ្វើ​បែប​នេះ​ដូចជា​កាច់​បំបាក់ដៃ​ទាំងសងខាង​របស់ខ្ញុំ​។​

​លោក ឈូ ប៊ុន​រឿង ប្រធាន​មន្ទី​អប់រំ យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៣​ថា​៖​តាមពិត​អ្នកគ្រូ អឿ មុន្នី គាត់​មាន​វ័យ​ចំណាស់​ហើយ​មាន​ធ្វើ​កិច្ចសន្យា​នៅ​ការិយាល័យ​អប់រំ​ក្រុង​ប៉ោយ​ប៉ែត សុំ​បង្រៀន​រយៈពេល​១​ឆ្នាំ​ពេលនេះ​ដល់​កិច្ចសន្យា​ទើប​សុំ​អោយ​អ្នក​ឈប់សម្រាក ដើម្បី​អោយ​ក្មេងៗ​ជំនាន់​ក្រោយ​បាន​បង្រៀន​ជួយ​លើ​វិស័យ​អប់រំ​៕​

Leave a Reply

Your email address will not be published. Required fields are marked *