- ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋុមន្ត្រីក្រសួង​ព័ត៌មា​ន នឹង ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​ក្រចេះ អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​រដ្ឋបាល​ខេត្ត​ក្រចេះ​

​រសៀល​ថ្ងៃ​ពុធ ១៥​កើត ខែ​មិគសិរ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ ឯកឧត្តម ហឿ ស៊ី​យ៉ែម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​រដ្ឋបាល​ខេត្ត​ក្រចេះ ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​ក្រចេះ នៅ​សាល​មហោស្រព​ខេត្ត ។​

​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍​រាយការណ៍​អំពី​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៣ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​រដ្ឋបាល​ខេត្ត​ក្រចេះ អង្គសន្និបាត​បាន​ធ្វើកា​រ​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្នាដៃ​របស់​អាជ្ញាធរ​គ្រប់​ថ្នាក់ មន្ទីរ​អង្គភាព​ជុំវិញ​រដ្ឋបាលខេត្ត មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដោយ​មាន​ការចូលរួម​គាំទ្រ​ពី​ប្រជាពលរដ្ឋ​សហការ​រួម​គ្នា​រក្សា​បាន​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​សង្គម​ប្រកប​ដោយ​លក្ខណៈ​ល្អប្រសើរ​ដែល​អំណោយផល​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម លើ​គ្រប់​វិស័យ​ក្នុង​ឆ្នាំ​២០២៣​។ អង្គសន្និបាត​បាន​លើក​ប្រធានបទ​ក្រុម​ពិភាក្សា​ចំនួន​៦ ដែល​ផ្តោត​លើ​ប្រធានបទ​សំខាន់ៗ​រួមមាន​៖
១).​ពង្រឹង​ការងារ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ២).​ការផ្ដល់​សេវា​រដ្ឋបាល​តាម​ច្រក​ចេញចូល​តែមួយ ឃុំ សង្កាត់ ៣).​ពង្រឹង និង​ជំរុញ​ការអនុវត្ត​ការងារ​សេវា​សង្គម​ក្រុង ស្រុក​និង​ឃុំ សង្កាត់ ៤).​ពង្រឹង​គុណភាព​សេវា​សុខាភិបាល ៥).​ពង្រឹងគុណភាព​វិស័យ​អប់រំ និង​ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ៦).​ចុះបញ្ជី​ដីធ្លី ការដោះស្រាយ​វិវាទ​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ការគ្រប់គ្រង​ដី​ចំណី​ផ្លូវ ។​

Leave a Reply

Your email address will not be published. Required fields are marked *