- ព័ត៌មានជាតិ

ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ប្រគល់ជូន​ដល់ សាលា​នាយទាហាន​សកម្ម​ត្មាត​ពង​!

​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៣ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់ឲ្យ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ក្រុម​ការងារ នាំ​យក​ទឹក​សុទ្ធ និង ភេសជ្ជៈ​ចម្រុះ​ចំនួន ២៥០​កេស ប្រគល់ជូន​ដល់​សាលា​នាយទាហាន​សកម្ម ត្មាត​ពង ដើម្បី​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ក្នុង​កម្ម​ពិធី​ប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ អបអរសាទរ ខួប​លើក​ទី​៤៥ ទិវា​ជ័យជម្នះ ៧​មករា (១៩៧៩-២០២៤) ដែល​នឹង​ខិត​ជិត​មក​ដល់​នាពេលខាងមុខ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយក​សាលា​នាយទាហាន​សកម្ម បាន​ទទួល​ស្វាគមន៍​ក្រុមការងារ និង​បាន​ត្រួតពិនិត្យ​ពី​សកម្មភាព​របស់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​កំពុង​ធ្វើ​ការហ្វឹកហាត់ ត្រៀម​ចូលរួម​ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ ផងដែរ​៕​

Leave a Reply

Your email address will not be published. Required fields are marked *