- ព័ត៌មានជាតិ

​ពិធី​ប្រកាស​សមាសភាព និង​បើក​កិច្ចប្រជុំ​លើក​ដំបូង របស់​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​មណ្ឌលគិរី​

​មណ្ឌលគិរី​៖ នា​ព្រឹក​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០២៤ រដ្ឋបាល​ខេត្ត​មណ្ឌលគិរី រៀបចំ​ពិធី​ប្រកាស​សមាសភាព និង​បើក​កិច្ចប្រជុំ​លើក​ដំបូង របស់​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​មណ្ឌលគិរី ក្រោម​អធិបតីភាព​ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​មណ្ឌលគិរី ឯកឧត្តម ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី រួម​ទាំង​ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែល​ជា​សមាជិក សមាជិកា នៃ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង​/​ស្រុក​ទាំង​០៥ ក្នុង​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ក្រុង​/​ស្រុក មេឃុំ ចៅសង្កាត់​ជា​ច្រើន​រូប ដែល​ប្រព្រឹត្ត​ទៅ​នៅ​សាលប្រជុំ​សាលា​ខេត្តមណ្ឌលគិរី​។​

​ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​មណ្ឌលគិរី បាន​សូម​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ទាំងអស់ និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ខិតខំ​បំពេញ​តួនាទី និង​ភាកិ​ច្ច​របស់​ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព និង​ការទទួល ខុស​ត្រូវ​ខ្ពស់​នា​ពេលកន្លងមក​។ ដើម្បី​តម្រង់ទិស និង​ជំរុញ​ប្រសិទ្ធភាព​ក្នុង​ការចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ឯកឧត្តម ស្នើ​ឱ្យ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន នៃ​ខេត្ត​មណ្ឌលគិរី យកចិត្តទុកដាក់​លើ​ការងារ​សំខាន់ៗ​រួមមាន​៖ ១. ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវមាន​ការទទួលខុសត្រូវ​ក្នុង​ការដឹកនាំ និង​ចាត់ចែង​អនុវត្ត​ការងារ​ចុះ​មូលដ្ឋាន​ក្នុង​ក្រុមការងារ​របស់​ខ្លួន ផ្អែក​តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ មូលដ្ឋាន​ខេត្ត​មណ្ឌលគិរី​។ ២.​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ពុំមាន​តួនាទី ឬ​សិទ្ធិ​សម្រេច​កិច្ចការ​ជំនួស​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មន្ទីរ អង្គភាព​ជំនាញ​នានា​ឡើយ​។ និង​ទី​៣. ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត ត្រូវ​សម្រេច​ផែនការ​សកម្មភាព ការ​ធ្វើ​វេទិកា​សាធារណៈ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឱ្យបាន​ចប់​គ្រប់​ភូមិ​ក្នុង ២១​ឃុំ សង្កាត់​ទូទាំង​ខេត្ត ដោយ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង ស្រុក ឃុំ សង្កាត់​ទាំងអស់ ត្រូវ​រៀបចំ​កម្មវិធី​ចុះ​វេទិកាសាធារណៈ​តាម​ភូមិ​នី​មួយៗ​។​

​ឯកឧត្តម ថង សាវុន អភិបាលខេត្ត បាន​មានប្រសាសន៍ថា ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​មណ្ឌលគិរី ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៦​នៃ​រដ្ឋសភា​នា​ពេលកន្លងមក បាន​ប្រជុំ​ផ្ទៃក្នុង និង​បាន​ចូលរួម​សកម្មភាព ក្នុង​ព្រឹត្តិការណ៍​នានា នៅ​មូលដ្ឋាន​ជាច្រើនលើក ដោយ​បាន​ចុះ​ជួប​ប្រាស្រ័យ​ផ្ទាល់​ជាមួយ ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​សរុប ចំនួន ១៣៣​លើក និង​បាន​រៀបចំ​វេទិកាសាធារណៈ ចំនួន ៩០​លើក ក្នុង​នោះ​ទទួល បាន​សំណើ សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​បានលើកឡើង​សរុប​ចំនួន ៨១៣​ករណី ពាក់ព័ន្ធ​វិស័យ​ចំនួន ២៣ បាន​ដោះស្រាយ​រួច​ចំនួន ៣៨៥​ករណី (​ស្មើនឹង ៤៧%) កំពុង​ដោះស្រាយ ៣៦៥​ករណី​(​ស្មើនឹង ៤៥%) បញ្ហា​នៅ​សេសសល់​មិនទាន់​ដោះ ស្រាយ​ចំនួន ៦៣​ករណី (​ស្មើនឹង ៨%)​។​

​សូមញ្ជាក់​ថា ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​មណ្ឌលគិរី នីតិកាល​ទី​៧​នេះ មាន​សមាជិក​សរុប ៥៩​រូប និង​សមាសភាព​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូល ដ្ឋា​ន​ថ្នាក់​ខេត្ត និង​ក្រុង ស្រុក ឃុំ សង្កាត់ សរុប​ចំនួន ១៧០​រូប​៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *