- ព័ត៌មានជាតិ

វេទិកា​ពិភាក្សា លើ​ប្រធានបទ «​អធិការកិច្ច​ក្នុង​បរិបទ​កំណែទម្រង់​» ក្រោម​អធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច ដោយ​មាន​ការសម្របសម្រួល​ពី លោក ពុយ គា ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា​

ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៨​រោច ខែ​មិគសិរ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០២៤ នៅ​សាលប្រជុំ​សម្តេច​កិត្តិ​ស​ង្គ​បណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួង​អធិការកិច្ច បាន​រៀបចំ​វេទិកា​កិច្ចពិភាក្សា លើ​ប្រធានបទ «​អធិការកិច្ច​ក្នុង​បរិបទ​កំណែទម្រង់​» ក្រោម​អធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច និង​ដោយ​មាន​ការសម្របសម្រួល​ពី លោក ពុយ គា ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា​។ វេទិកា​ពិភាក្សា​នា​ព្រឹក​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​សមាជិក សមាជិកា នៃ​ក្លឹប​អ្នកកាសែត​កម្ពុជា ដែល​មកពី​បណ្តា​ស្ថាប័ន អង្គភាព​សារព័ត៌មាន ចំនួន ៩៤​រូប និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ក្រសួង​អធិការកិច្ច សរុប​ទាំងអស់ ១៣២​រូប​។

​វេទិកា​ពិភាក្សា​ដ៏​មាន​អត្ថប្រយោជន៍​នេះ ក៏​មាន​ការធ្វើ​បទ​បង្ហាញ​ជូន​សមាជិក សមាជិកា នៃ​ក្លឹប​អ្នកកាសែត​កម្ពុជា ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី ហួត ហាក់ អំពី​ប្រវត្ថិ​សាវតា រចនាសម្ព័ន្ធ បេសកកម្ម​ការងារ និង​ផែនការ​សកម្មភាព​អាទិភាព​របស់​ក្រសួង ដោយ​ផ្តោត​លើ​ទស្សនៈ​ជាក់លាក់​របស់​ក្រសួង​មាន​ដូចជា ”​អធិការកិច្ច ជា​ភ្នែក ជា​ត្រចៀក​របស់​ថ្នាក់លើ និង​ជា​មិត្ត​ដ៏​ជិតស្និទ្ធ​របស់​ថ្នាក់ក្រោម​”, “​អធិការកិច្ច​ដើម្បី​ទាំងអស់គ្នា ទាំងអស់គ្នា​ឆ្ពោះទៅកាន់​អភិបាលកិច្ច​ល្អ​”, ”​ការដឹកនាំ ត្រូវមាន​ការត្រួតពិនិត្យ បើ​គ្មាន​ការត្រួតពិនិត្យ គឺ គ្មាន​ការដឹកនាំ​”, ”​គ្មាន​ការជឿជាក់​ណាមួយ​ដែល​អាច​ជំនួស​ឱ្យ​ការត្រួតពិនិត្យ​បានឡើយ​”​។​

​មុន​នឹង​បញ្ចប់ វេទិកា​ពិភាក្សា​ក៏​អនុញ្ញាត​ឱ្យ​អង្គភាព​សារព័ត៌មាន​ចំនួន ៧០​ស្ថាប័ន បងប្អូន​អ្នកសារព័ត៌មាន​ចំនួន ៩៤​រូប​ដែល​ចូលរួម លើក​ជា​សំណួរ​ប្រមាណ​ជា ២០​សំណួរ ដោយ​ក្នុង​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ជា​អ្នក​ឆ្លើយបំភ្លឺ នូវ​រាល់​ចម្ងល់ និង​ការ​ចោទសួរ​ជា​សំណួរ​ទាំងឡាយ​របស់​អ្នកសារព័ត៌មាន​អស់​រយៈពេល ២​ម៉ោង​៣០​នាទី​៕​

 

Leave a Reply

Your email address will not be published. Required fields are marked *