- ព័ត៌មានជាតិ

ស្ទឹងត្រែង​ ​ម្លាំង​អាវុធហត្ថ​បញ្ជូន​ខ្លួន​ជនជាតិ​វៀតណាម​បួន​នាក់​ខួង​យក​រ៉ែ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ទៅ​តុលាការ​

កម្លាំង​អាវុធហត្ថ​ខេត្តស្ទឹងត្រែង ​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​ឧត្តមសេនីយ៍ត្រី​អៀង​វ៉ាន់ឌី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេ​ត្ត​ស្ទឹងត្រែង​និង​មាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​បាន​ចុះ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​បួន​នាក់​ពាក់ព័ន្ធ​ក្នុងករណី​ខួង​យក​រ៉ែ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​និង​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​នា​រសៀល​ថ្ងៃ​ទី ៧ ខែ​មករា​ឆ្នាំ ២០២៣​នេះ​។​

​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ចំនួន 4 នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​០៥ ខែ​មករា ឆ្នាំ​២០២៤​ចំណុច​ភ្នំ​ដាច់ ស្ថិតនៅក្នុង​ភូមិ​ផ្អាវ ឃុំ​អន្លង់​ភេ ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង​។​

​លោក​ឧត្ដមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង បានដឹងថា​:​ដោយ​មាន​ការដឹកនាំ សម្រប សម្រួល​នីតិវិធី​ដោយ​លោក នៅ យូ​ណា​រិទ្ធ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង ព្រមទាំង​មាន​ការចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន (​មេភូមិ​) ចុះបង្ក្រាប​ករណី​ការធ្វើ​ប្រតិបត្តិការ​ខួង​យក​រ៉ែ​ដោយ​គ្មាន​អាជ្ញា​បណ្ណ​ធនធាន​រ៉ែ ចំនួន​២​ទីតាំង​នៅ​ចំណុច​ខាងលើ​។​

​លោក​មេបញ្ជាការ​អាវុធ​ហត្ថ​បាន​បញ្ជាក់បន្ថែម​ថា​ក្នុង​ប្រតិបត្តិការ​នេះ​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជន​វៀត​ជាតិ​វៀតណាម​ចំនួន ៤​នាក់​
១-​ឈ្មោះ​TRAN TRONGTANG ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ជំនាញ​សិក្សា​ដី​រុករក​រ៉ែ មាន​ទីលំនៅ​ក្រុង​ហាណូយ ប្រទេស​វៀតណាម​។​
២-​ឈ្មោះ​ចឹង ថា​យ​យឿ​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ជំនាញ​សិក្សា​ដី​រុករក​រ៉ែ មាន​ទីលំនៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​
៣-​ឈ្មោះ​ងៀន អុង​នឿង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​បុគ្គលិក​សិក្សា​ដី​រក​រ៉ែ មាន​ទីលំនៅ​ក្រុង​ហាយ​ណូយ​ប្រទេស​វៀតណាម​។​
៤-​ឡេ វ៉ាន់​ទុន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ធ្វើ​ចម្ការ មាន​ទីលំនៅ​ភូមិ​ត្នោត​ម្លូ ឃុំ​ត្នោត​ម្លូ ស្រុក​រវៀង ខេត្ត​ព្រះវិហារ​។​

​លោក​ថា​:​ក្នុង​ការបង្ក្រាប​នេះ​យើង​បាន​ដកហូត​វត្ថុតាង​រួម​មាន​រថយន្ត​១​គ្រឿង​ម៉ាក​FORD RAVGER ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2BB-1383 ដែល​ជនសង្ស័យ​កំពុង​បើក​រត់គេច​ចេញ​ពី​កន្លែងកើតហេតុ ចាប់​យក​វត្ថុតាង​នៅ​កន្លែងកើតហេតុ​រួមមាន​÷ ម៉ា​ស៊ី​ខួង​រ៉ែ ២​គ្រឿង​, ម៉ាស៊ីន​គោយន្ត ២​គ្រឿង​, ទុយោ​ជ័រ​៤, ហ្វុយ​ដាក់ទឹក​៤,​ដែក​បំពង់​ទីប​៤៦​ដើម​, ដែក​បំពុង​ទីប​ធ្វើ​ជើង​ជ្រែង​ទប់​ម៉ាស៊ីន​១២​កំណាត់​។​
– ឆែកឆេរ​និង​ចាប់​វត្ថុតាង​ក្នុង​រថយន្តរ​បស់​ជនសង្ស័យ​រួមមាន​÷ ឧបករណ៍​ស្រូប​រុករក​រ៉ែ​ចំនួន​០៣​គ្រឿង​,​ថ្ម ដី​ច្រក​ក្នុង​ថង់ប្លាស្ទិក ដែក​ឆក់ សម្រាប់​យក​ទៅ​ពិសោធន៍ មួយចំនួន​។​

​ករណីនេះ សមត្ថកិច្ច​បាន​ធ្វើការ​ត្រួតពិនិត្យ និង​សាកសួរ​ជនសង្ស័យ​ជនជាតិ​វៀតណាម​ទាំង​០៤​នាក់​ខាងលើ បញ្ជាក់​ឱ្យឃើញថា​ពុំមាន​ឯកសារ​បទដ្ឋាន​គតិយុត្តិ​ណាមួយ​អនុញ្ញាតឱ្យ​ខួង​រុករក​ធនធាន​រ៉ែ ពី​ស្ថាប័ន​ជំនាញ​ឡើយ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ ព្រម​ជាមួយ​វត្ថុតាង​ខាង​លើ​កម្លាំង​កងរាជអាវុធហត្ថ​កំពុង​បញ្ជូន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

Leave a Reply

Your email address will not be published. Required fields are marked *