- ព័ត៌មានជាតិ

លោក​វរសេនីយ៍ឯក សៀ ទីន បង្ហាញ​នូវ​មោទកភាព ចំពោះ​កម្លាំង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ទទួលបាន​ជ័យលាភី ក្នុង​ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ​!

​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២៤ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តំណាង លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៥ ទិវា​ជ័យជម្នះ​៧​មករា (១៩៧៩-២០២៤) នៅ​សាលា​នាយទាហាន​សកម្ម (​ត្មាត​ពង​) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ​។

​ក្នុងឱកាស​នោះ​ផងដែរ លោក​វរសេនីយ៍ឯក សៀ ទីន ក៏​បាន​បង្ហាញ​នូវ​មោទកភាព​ចំពោះ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​ចូលរួម​ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ លើ​២​វិញ្ញាសារ ហើយ​ក៏​ទទួលបាន​ជ័យលាភី ទាំង​២​វិញ្ញាសា​រួមមាន ៖
-​វិញ្ញាសា​ទី​១៖ បាញ់​អាវុធ​អាកា​៤៧ និង​ចោល​គ្រាប់បែក ទទួលបាន​ចំណាត់ថ្នាក់​លេខ​២​។​
-​វិញ្ញាសា​ទី​២៖ រុញ​អូសទាញ​រថយន្តយោធា​ទម្ងន់​៧​តោន ចម្ងាយ ៧០០​ម៉ែត្រ ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣៕​

Leave a Reply

Your email address will not be published. Required fields are marked *