- ព័ត៌មានជាតិ

​អាវុធហត្ថ​ខេត្ត​តាកែវ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​រឹបអូស​ថ្នាំញៀន​បាន​ជិត ៤​គីឡូក្រាម​

(​តាកែវ​) ៖ កម្លាំង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តតាកែវ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រកឃើញ​ថ្នាំ​ញៀន​សរុប​ជិត ០៤ គីឡូក្រាម និង​សម្ភារ​មួយចំនួន ។​

​ប្រតិបត្តិការ​នេះ បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​៩ និង​ថ្ងៃ​ទី​១០ ខែ​មករា ធ្នាំ​២០២៤ នៅ​ពីរ​ទីតាំង​ផ្សេងគ្នា គឺ​នៅ​ចំណុច​រោង​ខាងត្បូង​ផ្ទះ ស្ថិតនៅ​ភូមិ​សង្កែ ឃុំ​ត្រពាំង​សាប ស្រុក​បាទី និង​ចំណុច​រោង​ស័ង្កសី ជើងភ្នំ​តា​ម៉ៅ ស្ថិតនៅ​ភូមិ​ខ្សាច់​លុប ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ ។​

​យោងតាម​របាយការណ៍​របស់ កងរាជអាវុធហត្ថ​ខេត្តតាកែវ ប្រតិបត្តិការ​នេះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឆែម ជាតិ ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​សង្កែ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ ។ ចំណែក​ឈ្មោះ ស សុង​ឃៀង ភេទ​ប្រុស អាយុ ២៩ ឆ្នាំ រស់នៅ​ភូមិ​ខ្សាច់​លុប ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន កំពុង​រត់គេចខ្លួន ។​

​របាយការណ៍​បញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​បាន​រកឃើញ​ថ្នាំញៀន​សរុប​ជិត ០៤ គីឡូក្រាម ដែល​ជនសង្ស័យ​ជីក​កប់​ក្រោម​ដី និង​លាក់ទុក​ក្នុង​ធុងបាស់ ក្នុង​រោង​ស័ង្កសី នៅ​ទីតាំង​ខាងលើ រួម​តាំង​សម្ភារ​មួយចំនួន ។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តតាកែវ ដើម្បី​អនុវត្ត​វិធានការ​ច្បាប់ ចំណែក​មេខ្លោង​ដែល​កំពុង​រត់គេចខ្លួន កម្លាំង​កំពុង​ស្រាវជ្រាវ​បន្ត ៕

Leave a Reply

Your email address will not be published. Required fields are marked *