- ព័ត៌មានជាតិ

​កំពង់ឆ្នាំង​..​មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​និង​លោកជំទាវ​បណ្ឌិត ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ចាស់ជរា​ក្រីក្រ ចំនួន​៦ នាក់ ក្នុងស្រុករ​លា​បៀរ​

កំពង់ឆ្នាំង​÷ នៅ​ល្ងាច​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត បាន​នាំយក​អង្ករ​ចំនួន​១៥០​គីឡូក្រាម មី​០៦​កេះ ត្រីខ​០៦​យួរ ទឹកត្រី ០៦​យួរ ទឹក​ស៊ី​អ៉ីវ ០៦​យួរ រួម​នឹង​ថវិកា​មួយចំនួន ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ចាស់ជរា​ក្រីក្រ ចំនួន​០៦​នាក់ នៅក្នុង​ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ។

​ស្ថិតក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម មេបញ្ជាការ បាន​ពាំនាំ នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ចំពោះ​លោកយាយ​លោកតា​ទាំង​០៦​នាក់ ឯកឧត្តម មេបញ្ជាការ បានបញ្ជាក់​ថា សម្តេច​ធិបតី និង​លោកជំទាវ តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​ទាំងអស់ ជាពិសេស​លោកយាយ​លោកតា​ចាស់ជរា ។​

​ជា​ចុងក្រោយ លោកយាយ​លោកតា ទាំង​០៦​នាក់ បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ព្រមទាំង ឯកឧត្តម មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ដែល​បាន​យកចិត្ដទុកដាក់​គិត​គូរ​អំពី​សុខទុក្ខ​រប​ស់​ពួកគាត់ ដែល​ចាស់ជរា​ជួប​ការលំបាក និង​សូម​គោរព​ជូន​ពរ សម្តេច ឯកឧត្តម លោកជំទាវ និង​ក្រុមការងារ សូម​មាន​សុខភាព​ល្អ ប្រកប​បាន​នូវ​ពុទ្ធពរ​ទាំង​៤​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។ kgpn

Leave a Reply

Your email address will not be published. Required fields are marked *