- ព័ត៌មានជាតិ

មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ដែល​មាន​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​!

​នា​រសៀល ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២៤ លោក​វរសេនីយ៍ឯក សរ សុភ័ណ្ឌ មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ បាន​ដឹកនាំ​ក្រុមការងារ ចុះសួរសុខទុក្ខ លោក​វរសេនីយ៍ត្រី ជា ផល្លា មេបញ្ជាការរង​ខណ្ឌ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ដោយ​ធ្វើការ​វះកាត់​គ្រោះ​ក្នុង​តម្រងនោម​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា (​ពេទ្យ​១៧៩) ដោយ​រាល់​ការចំណាយ​ក្នុង​ការព្យាបាល​គឺ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ ជា​អ្នកធានារ៉ាប់រង​។​

​ក្នុងឱកាស​នោះ លោក​មេបញ្ជាការ​ខណ្ឌ បាន​នាំយក​ថវិកា​ផ្ទាល់ខ្លួន រួម​នឹង​ថវិកា​ដែល​បាន​ចូលរួម​ពី នាយ​-​នាយរង នៃ​អាវុធហត្ថ​ខណ្ឌដង្កោ ក្នុង​ស្មារតី​សាមគ្គីភាព សរុប​ចំនួន ១​លាន​រៀល​, ភេសជ្ជៈ ទឹក​សុទ្ធ ៤​កេស ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក​សម្រាល​បន្ទុក​ក្នុង​ការ​សម្រាក​ព្យាបាល​ផងដែរ​៕​

Leave a Reply

Your email address will not be published. Required fields are marked *