- ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា “​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​បារាំង និង​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​”

​នៅ​ព្រឹក ថ្ងៃ​សៅរ៍ ៣​កើត ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា “​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​បារាំង នៅ​ថ្ងៃ​១៨ -១៩ ខែ​មករា ឆ្នាំ​២០២៤ តប​តាម​ការអញ្ជើញ​ពី​សំណាក់ ឯកឧត្តម អេ​ម៉ានុយ​អែល ម៉ា​ក្រុង ប្រធានាធិបតី នៃ​សាធារណរដ្ឋ​បារាំង​។

​ចំពោះ​ការអញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ទីក្រុង​ដា​វ៉ូស​ប្រទេ​សស្វី​សវិញ តប​តាម​ការអញ្ជើញ​របស់ លោក​សាស្ត្រាចារ្យ ក្លាស ភ្ជាប់ ស្ថាបនិក និង​ជា​ប្រធាន​ប្រតិបត្តិ វេទិកា​សេដ្ឋកិច្ច​ពិភពលោក សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​៥៤ នៃ​វេទិកា​សេដ្ឋកិច្ច ពិភពលោក នៅ​ថ្ងៃ​ទី​១៦-១៧ ខែ​មករា ឆ្នាំ​២០២៤ នៅ​ទីក្រុង​ដា​វ៉ូស​ប្រទេស​ស្វីស​៕

Leave a Reply

Your email address will not be published. Required fields are marked *