- ព័ត៌មានជាតិ

ឯកឧត្ដម គង់ សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ខេត្ត ស្រុក ចុះ​ពិនិត្យ​សកម្មភាព​បូមទឹក​សង្គ្រោះ​ស្រែប្រាំង និង​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ដល់​បងប្អូន​ប្រជាពលរដ្ឋ កសិករ ស្ថិតក្នុង​ភូមិ​ជ្រៃ​លាស់ ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់កណ្ដាល

​ខេត្ត​កណ្ដាល​៖ នា​រសៀល ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៤ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ដឹកនាំ​ក្រុមការងារ​ខេត្ត ស្រុក ចុះ​ពិនិត្យ​សកម្មភាព​បូមទឹក​សង្គ្រោះ​ស្រែប្រាំង និង​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ដល់​បងប្អូន​ប្រជាពលរដ្ឋ កសិករ ស្ថិតក្នុង​ភូមិ​ជ្រៃ​លាស់ ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​។

​ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​មានប្រសាសន៍ថា​៖ ក្រោយ​ទទួលបាន​ព័ត៌មាន ពី​ប្រជាពលរដ្ឋ រស់នៅ​ជ្រៃ​លាស់ ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់កណ្ដាល មាន​ការខ្វះខាត​ទឹក​សម្រាប់​ស្រូវ​របស់​ខ្លួន ឯកឧត្ដម​អភិបាលខេត្ត បាន​ចាត់​ឱ្យ​មន្ត្រី​ជំនាញ​ខេត្ត ស្រុក ធ្វើ​ការចុះពិនិត្យ និង​អន្តរាគមន៍​ភ្លាមៗ ដើម្បី​ទៅ​ជួយសង្គ្រោះ​ស្រូវ​ជូន​ប្រជាពលរដ្ឋ ឱ្យបាន​ទាន់​ពេលវេលា​។

​ឯកឧត្ដម​អភិបាលខេត្ត បានបញ្ជាក់​បន្ដែមថា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ ដែល​ប្រជាពលរដ្ឋ​កំពុង​ជួបប្រទះ​នាពេលនេះ ក្រុមការងារ​ពាក់ព័ន្ធ ត្រូវ​ជួយ​អន្តរាគ​ម​សង្គ្រោះបន្ទាន់ ចំពោះ​ផលដំណាំ​ស្រូវ​របស់​ប្រជាកសិករ​ចំនួន ២៣៥ គ្រួសារ លើ​ផ្ទៃដី​បង្កបង្កើន​ផល ១.០៧៥​ហិច​តា ដែល​មាន​ការខ្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់ រួមមាន​៖ បូមទឹក​ពី​ទន្លេតូច​បង្ហូរ​ចូលទៅ​ព្រែក​ស្ដី​ប្រវែង ៥០០​ម៉ែត្រ ដើម្បី​ទម្លាក់​ទឹក​ចូលទៅ​បឹង​ខ្យង សម្រាប់​ស្រោចស្រប់​លើ​ផ្ទៃដី​ដំណាំ​ស្រូវ​ចំនួន ៦៥០​ហិច​តា របស់​ប្រជាកសិករ ១៦០​គ្រួសារ នៅ​ភូមិ​ជ្រៃ​លាស់​, បូមទឹក​ពី​ទន្លេតូច​បង្ហូរ​ចូល​ព្រែក​តា​ជា ប្រវែង ១០០០​ម៉ែត្រ ដើម្បី​ទម្លាក់​ទឹក​ចូលទៅ​ចុង​ព្រែក​សម្រាប់​ស្រោចស្រប់​លើ​ផ្ទៃ​ដី​ដំណាំ​ស្រូវប្រាំង​ចំនួន ៤២៥​ហិច​តា របស់​ប្រជាកសិករ ៧៥​គ្រួសារ ក្នុង​ភូមិ​ព្រែក​ថ្មី ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់កណ្ដាល​។​

Leave a Reply

Your email address will not be published. Required fields are marked *