- ព័ត៌មានជាតិ

គេ​សង្កេតឃើញថា មាន​ក្រុម​ឈ្មួញ​ជាច្រើន​ពួកគេ នៅតែ​បន្តសកម្មភាព​សម្រុក​ដឹកជញ្ជូន​ឈើ ដឹកជញ្ជូន​ធ្យូង ដឹកជញ្ជូន​ឈើមូល​  ឬ​ក៏​ដឹក​ជញ្ជូន​អុស ខ្នាត ចេញ​ពី​តាម​បណ្ដាល​តំបន់​ដែន​ព្រៃ​អភិរក្ស​នានា រថយន្ត​សាំ​យ៉ុង​រថយន្ត​កូរ៉េ​ឬ​ក៏​តាម​រថយន្ត​កែច្នៃ​ប្រភេទ​ផ្សេងៗ​ទៀត ឆ្លងកាត់​តាម​ស្នាក់​ការ​ដែល​ជម្រុក​សត្វព្រៃ​ភ្នំឱ​រ៉ាល់យ៉ាង​ស្រៈស្រ​ស់ ស​ស្រាំ ស្រាប់​ដូចជា​ភ្លៀងរលឹម​ស្ទើរតែ​រៀងរាល់​យប់​

ខេត្ត​កំពង់ស្ពឺ ៖ យោងទៅតាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ បាន​ប្រាប់​ឲ្យបាន​ដឹង​ថា មាន​ក្រុម​ឈ្មួញ​ជាច្រើន​ពួកគេ​បាន​កំពុងតែ​បន្ត​សកម្មភាព​សម្រុក​ដឹកជញ្ជូន​ឈើ​ដឹកជញ្ជូន​ធ្យូង​ដឹកជញ្ជូន​ឈើ​មូល និង​ដឹកជញ្ជូន​អុស​ខ្នាត​តាម​គោយន្ត​កន្ត្រៃ តាម​រថយន្ត​សាំ​យ៉ុង រថយន្ត​កូរ៉េ និង​រថយន្ត​កែច្នៃ​ប្រភេទ​ផ្សេងៗ​ទៀត ចេញ​ពី​តាម​បណ្ដា​ត​តំបន់​ព្រៃ​នៃ​ដែន​អភិរក្ស​នានា ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​នៃ​ទឹកដី​ខេត្ត​កំពង់ស្ពឺ ទឹកដី​ខេត្ត​ពោធិ៍សាត់ និង​មួយ​ប៉ៃ​ទៀត ស្ថិត​នៅក្នុង​ទឹកដី​នៃ​ខេត្ត​កោះកុង ។ ហើយ​ពួកគេ​ក៏​បាន​ធ្វើ​ចរាចរណ៍​ដឹកជញ្ជូន​ធ្យូង​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ចម្រុះ​ទាំងនោះ ឆ្លងកាត់​តាម​ស្រុក​ឱ​រ៉ា​ល់​និង​ឆ្លងកាត់​តាម​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដែល​មាន​តាំង​ស្ថិត​នៅ​ចំណុច ផ្សារ កន្តួ​ត ឃុំ តា​សាល សព្វថ្ងៃនេះ យ៉ាង​គគ្រឹក​គ​គ្រីងទៅតាម​ត្រាក់​អំពើ​ចិត្ត​របស់​ពួកគេ​ទាំងនោះ​ស្ទើរតែ​រៀងរាល់​រាត្រី​។ ក៏ប៉ុន្តែ​ដោយ​ឡែក លោក ហ៊ុល ម៉ា​រ៉ា នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ និង​អស់លោក​សមត្ថកិច្ច​ជំនាញ​នៅតាម​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ទៀត ដែល​បាន​កំពុងតែ​បោះ​ស្នាក់ការ​ឈរជើង​ប្រចាំការ​ចាំ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ចាំ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​តាម​បណ្ដា​ស្នាក់ការ​ឬ​ក៏​នៅ​តាម​បណ្ដាល​គោលដៅ​របស់​ពួកគេ​ទាំងនោះ​ដោយ​រៀងៗ​ខ្លួន​ស្ថិត​នៅលើ​ទឹកដី នៃ​ស្រុក​ឱ​រ៉ា​ល់​ខេត្ត​កំពង់ស្ពឺ​សព្វថ្ងៃ​នេះ​វិញ​នោះ អស់លោក​ទាំងនោះ ហាក់បីដូច​ជា​ពុំ​សូវ​ជា​មាន​ឆន្ទៈ និង​មនសិការ នៅ​ក្នុង​ការគិតគូរ យក​ចាត់ទុក​ដាក់​ចាត់​វិធានការ​បង្ក្រាប​អំពី​សកម្មភាព​របស់​ក្រុម​ឈ្មួញ​ទាំងនោះ ដែល​ពួកគេ​បាន​កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ​ដឹកជញ្ជូន​ធ្យូង​ដឹកជញ្ជូន​ឈើ​មូល ឬ​ក៏​ដឹក​ជញ្ជូន​អុស​ខ្នាត ចេញ​ពី​តាម​បណ្ដា​ត​ដែន​ព្រៃ​អភិរក្ស​នានា​ដូច​បាន​លើកឡើង​ខាងលើ​នោះ ដោយ​គោរព​ទៅ​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ក៏ដូចជា​ប្រមុខ​ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​លោក​បាន​ដាក់​មកឲ្យ​អស់លោក​សមត្ថ​កិច្ច​ជំនាញ​ទាំងនោះ អនុវត្ត​យន្តការ នៃ​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឲ្យមាន​ប្រសិទ្ធភាព​ទៅតាម​ផ្លូវច្បាប់​នោះ​ឡើយ​។ នេះ​បើ​យោងទៅតាម​សេចក្តីរាយការណ៍​ដ៏​ច្បាស់​ការដែល​ក្រុមការងារ បា​សិទ្ធ​ធី​វី របបស់​យើងខ្ញុំ​បាន​ទទួល​ពី​ប្រជាពល​រដ្ឋ​នៅ​ស្រុក​ឱ​រ៉ា​ល់​មួយចំនួន​កាលពីរ​រសៀល​ថ្ងៃ​ទី 13 និង​ព្រឹក​ថ្ងៃ​ទី​ទី 14 មករា 24 ថ្មីៗ​នេះ​តែម្ដង​។

​សេចក្តីរាយការណ៍​ដដែល​នោះ បាន​លើកឡើងឲ្យ​បានដឹ​ង​ជា​បន្ត​ទៅ​ទៀត​ថា ផ្ទុយ​ពី​ការ មិន​យកចិត្តទុកដាក់​ចាត់វិធានកា​រ​បង្ក្រាប​ទៅវិញ​នោះ​ទៀតសោត អស់លោក​សមត្ថកិច្ច​ជំនាញ​នៅតាម​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​នោះ​ពួកគេ​ថែមទាំង​បណ្ដែតបណ្ដោយ​ធ្វើជា​មិនដឹង ធ្វើ​ជា​ឮ នឹង​ធ្វើ​ជា​មើលមិនឃើញ​អំពី​សកម្មភាព​របស់​ក្រុម​ឈ្មួញ​ទាំងនោះ ដែល​ពួកគេ​បាន​កំពុងតែ​សម្រុក​ដឹកជញ្ជូន​ធ្យូង​ដឹកជញ្ជូន​ឈើ​ដឹកជញ្ជូន​ឈើមូល​ឬក៏​ដឹកជញ្ជូន​អុស​ខ្នាត តាម​រថយន្ត​សាំ​យ៉ុង តាម​គោយន្ត​កន្ត្រៃ តាម​រថយន្ត​កូរ៉េ ឬ​ក៏​តាម​រថយន្ត​កែច្នៃ​ប្រភេទ​ផ្សេងៗ​ទៀត ចេញ​ពី​តាម​បណ្ដា​តំបន់​ព្រៃ​នៃ​ដែន​អភិរក្ស​នានា​ដូច​បាន​លើកឡើង​ខាងលើ ឆ្លងកាត់​តាម​ស្រុក​ឱ​រ៉ា​ល់ និង​ឆ្លងកាត់​តាម​ស្នាក់ការ​ឬ​ក៏​នៅ​តាម​បណ្ដា​គោលដៅ​នានា​របស់​អស់លោក​ទាំងនោះ​ដែល​បាន​កំពុងតែ​ឈរជើង​ប្រចាំការ នៅលើ​ទឹកដី​នៃ​ស្រុក​ឱ​រ៉ាល់​ខេត្ត​កំពង់ស្ពឺ​សព្វថ្ងៃនេះ​យ៉ាង​គគ្រឹក គ គ្រេង​ទៅ​តាម​អំពើ​ចិត្ត​របស់​ពួកគេ​ទាំង​យ៉ាង​អនាធិបតេយ្យ ស្ទើរតែ​រៀងរាល់​យប់​នេះ​ថែម​ទៀត​ទៅ​វិញ​នោះ​ផង​។

​សេចក្តីរាយការណ៍​បាន​លើកឡើងឲ្យ​បានដឹ​ង​ជា​បន្ត​ទៅ​ទៀត​ថា ពួកគាត់​ក៏​ពុំបាន​ដឹង​ដែល​លោក​ថា តើ​បណ្ដាលមកពី​មូលហេតុ​អ្វី​មួយ​នោះ​ដែរ​ទេ ទើបបាន​ជា​បណ្ដាល​ធ្វើឲ្យ​លោក ហ៊ុល ម៉ា​រ៉ា នាយក​ដែន​ជម្ររក​សត្វព្រៃ​ភ្នំឱ​រ៉ាល់ បាន​កំពុងតែ​ឈរជើង​ប្រចាំការ​នៅ​ស្នាក់ការ​បរិស្ថានឧទ្យា​នុរៈ ដែល​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ាល់​សព្វថ្ងៃនេះ និង​អស់លោក​សមត្ថកិច្ច​ជំនាញ នៅតាម​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ទៀត​ដូចជា អស់លោក​មេព្រៃ​អស់លោក​មន្ត្រី​កងរាជអាវុធហត្ថ មួយចំនួនទៀត ដែល​បាន​កំពុងតែ​ឈរជើង​ប្រចាំការ​ចាំ​បង្ក្រាប​បទល្មើស​ព្រៃឈើ​តាម​បណ្ដា​ស្នាក់ការ ឬ​ក៏​នៅ​តាម​បណ្ដា​គោលដៅ​របស់​ពួក​គេ​ផ្សេងៗ​ទៀត ស្ថិត​នៅលើ​ទឹកដី​នៅ​ស្រុក​ឱ​រ៉ាល់​ខេត្ត​កំពង់ស្ពឺ​សព្វថ្ងៃនេះ មិន​យកចិត្តទុកដាក់​ចាត់វិធានកា​រ​បង្ក្រាប អំពី​សកម្មភាព​របស់​ក្រុម​ឈ្មួញ​ទាំងនោះ ដែល​ពួកគេ​បាន​កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឃ្យូ​ង​ដឹកជញ្ជូន​ឈើ​ដឹកជញ្ជូន​ឈើមូល​ឬ​ក៏​ដឹក​ជញ្ជូន​អុស​ខ្នាត តាម​រថយន្ត​សាំ​យ៉ុង​តាម​គោយន្ត​កន្ត្រៃ ឬ​ក៏​តាម​រថយន្ត​កែច្នៃ​ប្រភេទ​ផ្សេងៗ​ទៀត យ៉ាង​គគ្រឹកគគ្រេង ចេញ​ពី​តាម​បណ្ដា​តំបន់​ដែន​ព្រៃ​អភិរក្ស នានា​ដូច​បាន​លើកឡើង​ខាងលើ​នោះ ឆ្លងកាត់​តាម​ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច​របស់​អស់លោក​ទាំងនោះ ដែល​បាន​កំពង់តែ​គ្រប់គ្រង សព្វថ្ងៃនេះ ដោយ​គោរព​និង​អនុវត្ត​ទៅ​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ក៏​ដូច​ជា​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​ប្រមុខ​ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​លោក​បាន​ដាក់​មក​ឲ្យ​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព​យ៉ាង​ដូច្នេះ​ទៅ​វិញ​នោះ ។​

​ប្រជាពលរដ្ឋ​ទាំងនោះ​ពួកគាត់​បាន​លើកឡើងឲ្យ​ក្រុមការងារ បា​សិទ្ធ​ធី​វី របស់​យើងខ្ញុំ​បាន​ដឹង​ជា​បន្ត​ទៅ​ទៀត​ថា ក្រោយ​ពី​ពួកគាត់​បាន​សង្កេតឃើញ​លោក ហ៊ុល ម៉ា​រ៉ា នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ក៏ដូចជា​អស់លោក​សមត្ថកិច្ច​ជំនាញ​នៅតាម​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ទៀត​ដូចជា​អស់លោក​នៃ​ព្រៃ​និង​មន្ត្រី​កងរាជអាវុធហត្ថ​ជា​ដើម ដែល​អស់លោក​ទាំងនោះ​បាន​កំពុងតែ​ឈរជើង​ប្រចាំការ​ទៅតាម​បណ្ដា​ស្នាក់ការ​ឬ​ក៏​នៅ​តាម​បណ្ដា​គោលដៅ​របស់​ពួក​គេ​ផ្សេងៗ​ទៀត ចាំ បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅលើ​ទឹកដី​នៃ​តំបន់​នោះ សព្វថ្ងៃនេះ ពុំ​បាន​គិតគូរ យកចិត្តទុកដាក់ ចាត់វិធានការ​បង្ក្រាប​ឬ​ក៏​ទប់ស្កាត់​អំពី​សកម្មភាព​របស់​ក្រុម​ឈ្មួញ​ទាំងនោះ​ដែល​ពួកគេ បាន​កំពុងតែ​សម្រុក ដឹកជញ្ជូន​ការដឹកជញ្ជូន​ធ្យូង​ដឹកជញ្ជូន​ឈើ ដឹកជញ្ជូន​ឈើមូល តាម​គោយន្ត​កន្ត្រៃ​តាម​រថយន្ត​សាំ​យ៉ុង​និង​តាម​រថយន្ត​កែច្នៃ​ប្រភេទ​ផ្សេងៗ​ទៀត​យ៉ាង​គគ្រឹក គ​គ្រេង ឆ្លងកាត់​តាម​ដែន​សមត្ថកិច្ច របស់​អស់លោក​ទាំងនោះ​ដែល​បាន កំពុងតែ​គ្រប់គ្រង​សព្វថ្ងៃ​នេះ​យ៉ាង​ដូច្នេះ​ហើយ​នោះ ទើបបាន​ជា​ពួកគាត់​នាំគ្នា​ដាក់​ការសង្ស័យថា ប្រហែល​ជា​លោក​ហ៊ុល​ម៉ា​រ៉ា នាយក​ដែន​ចំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ាល់​រូបនោះ នឹង​អស់លោក​សមត្ថកិច្ច​ជំនាញ​នៅតាម​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ទៀត ដែល​ពួកគេ​បាន​កំពុងតែ​ឈរជើង​ប្រចាំការ ចាំ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅលើ​ទឹកដី​នៃ​ស្រុក​ឱ​រ៉ាល់​ខេត្តកំពង់ស្ពឺ សព្វថ្ងៃ​នេះ​ថា បាន​ទទួល​នូវ​សំណូក​សូកប៉ាន់ ជា​លុយ​ជា​កាក់ ជា​លាប​សក្ការ​: ឬក៏​សំណែន​សែន​ព្រែ​ន​យ៉ាង​ក្រាស់ក្រែល​ដោយ ផ្អែម​មាត់ ផ្អែម ក គ្រប់ៗ​គ្នា ពី​សំណាក់​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ឈើ ដឹកជញ្ជូន ធ្យូង នឹង ដឹកជញ្ជូន ផល​អនុផល ព្រៃឈើ ចម្រុះ ប្រភេទ​ផ្សេងៗ​ទៀត​ឆ្លងកាត់​តាម តំបន់​នោះ​ជា​រៀង​រាល់​ថ្ងៃនេះ​ដោយ​គ្រប់ៗ​គ្នា រួចរាល់​អស់​បាត់​ទៅ​ហើយ​ក៍​មិនដឹង​នោះ​ដែរ​មើល​ទៅ​នោះ​។ បានជា​លោក​ហ៊ុល​ម៉ា​រ៉ា នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ាល់​រូបនោះ​និងអ​ស់​លោក​សមត្ថកិច្ច​ជំនាញ​នៅតាម​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ទៀត​ដែល​ពួកគេ​បាន​កំពុងតែ​ឈរជើង​ប្រចាំការ ចាំ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅលើ​ទឹកដី​នៅ​ស្រុក​ឱ​រ៉ាល់​ខេត្ត​កំពង់ស្ពឺ​សព្វថ្ងៃនេះ​សុខចិត្ត​នៅ​សម្ងំ​យ៉ាង​ស្ងៀមស្ងាត់​ដោយ​ធ្វើ​ជា​មិន​ដឹង ធ្វើ​ជា​មិនឮ ឬ​ក៏​ធ្វើ​ជា​មើលមិនឃើញ អំពី​សកម្មភាព​របស់​ក្រុម​ឈ្មួញ​ទាំងនោះ​ដែល​ពួកគេ​បាន​កំពុងតែ​សម្រុក​ដឹកជញ្ជូន​ធ្យូង​ជញ្ជូន​ឈើ ដឹកជញ្ជូន​ឈើមូល និង​ដឹកជញ្ជូន​អុស​ខ្នាត តាម​រថយន្ត​សាំ​យ៉ុង​តាម​គោយន្ត​កន្ត្រៃ តាម​រថយន្ត​កូរ៉េ ឬ​ក៏​តាម​រថយន្ត​កែច្នៃ ប្រភេទ​ផ្សេងៗ​ទៀត យ៉ាង​អនាធិបតេយ្យ ទៅ​តាមតែ​អំពើ​ចិត្ត​របស់​ក្រុម​ឈ្មួញ​ទាំងនោះ ឆ្លងកាត់​តាម​ដែន​សមត្ថកិច្ច របស់​អស់លោក​ទាំងនោះ​កំពុងតែ​គ្រប់គ្រង​សព្វថ្ងៃនេះ ប្រកប​ទៅ​ដោយ​សភាព​យ៉ាង​រលូន យ៉ាង​ដូច្នេះ​ទៅវិញ​។

​សេចក្តីរាយការណ៍​ដដែល​បាន​លើកឡើង​បន្ត​ទៀត​ថា បើសិនជា​មិន​អីចឹង​ទេ​នោះ ក៏​លោក​ហ៊ុល​ម៉ា​រ៉ា នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ាល់​រូបនោះ នឹង​អស់លោក​សមត្ថកិច្ច​ជំនាញ នៅតាម​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត ដូចជា​អស់លោក​មេព្រៃ និង​អស់លោក​មន្ត្រី​កងរាជអាវុធហត្ថ ដែល​ពួកគេ​បាន​កំពុងតែ​ឈរជើង​ប្រចាំការ ចាំ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅលើ​ទឹកដី​នៃ​ស្រុក​ឱ​រ៉ាល់​ខេត្ត​កំពង់ស្ពឺ​សព្វថ្ងៃនេះ ប្រាកដជា​មិន​សុខចិត្ត​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុម​ឈ្មួញ​ទាំងនោះ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង ដឹកជញ្ជូន​ធ្យូង​ដឹកជញ្ជូន​ឈើ ក៏ដូចជា ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ចម្រុះ​ផ្សេងៗ​ទៀត តាម​រថយន្ត​សាំ​យ៉ុង តាម​គោយន្ត​កន្ត្រៃយ៍តាម​រថយន្ត​កូរ៉េ ឬ​ក៏​តាម​រថយន្ត​កែច្នៃ​ប្រភេទ​ផ្សេងៗ ឆ្លងកាត់​តាម​ស្រុក​ឱ​រ៉ាល់​ដែល​ស្ថិតនៅក្នុង​ដែនស​ម​ត្ថ​កិច្ច​របស់​អស់លោក​ទាំង​កំពុង​តែ​គ្រប់គ្រង​សព្វថ្ងៃនេះ យ៉ាង​អនាធិបតេយ្យ​ទៅ​តាមតែ​អំពើ​ចិត្ត របស់​ពួកគេ​ទាំងនោះ ដូចជា​សព្វថ្ងៃនេះ​បាន​នោះឡើយ​។

​សេចក្តីរាយការណ៍​បាន​បន្តទៀតថា​ពួក​គាត់​ក៏​ពុំ​បានដឹង​ដែរ​នោះ​ថា តើ​ក្រុម​ឈ្មួញ​ដែល ពួកគេ​បាន​កំពុងតែ​សម្រុក​ដឹកជញ្ជូន​ធ្យូង ដឹកជញ្ជូន​ឈើ ដឹកជញ្ជូន​ឈើមូល និង​ដឹកជញ្ជូន​អុស​ខ្នាត​ទាំងនោះ ពួកគេ​នឹង​បាន​បង់លុយ បង់កាក់​ឲ្យទៅ​អស់លោក​សមត្ថកិច្ច​ជំនា​ញ​នៅតាម​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​នោះ នៅ​ក្នុង​មួយ​គោយន្ត​កន្ត្រៃ​យ៍ៗ ឬ​នៅ​ក្មុង​រថយន្ត​មួយ​រថយន្តៗ​ចំនួន​ប៉ុន្មាន​ម៉ឺន ឬក៏​ចំនួន​ប៉ុន្មាន​សែន​រៀល​នោះ​ដែរ​នោះ​ឡើយ​នៅ​ក្នុង​មួយ​ជើងៗ​នោះ ជាពិសេស​លោក​ហ៊ុល​ម៉ា​រ៉ា​នាយក​ដែន​ចំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ាល់​សព្វថ្ងៃ​នេះ​នោះ​តែម្ដង​។ នេះ​ហើយ​គឺជា​សកម្មភាព​នៃ​ការ ដឹកជញ្ជូន​ឈើ ដឹកជញ្ជូន​ធ្យូ ដឹកជញ្ជូន​ឈើមូល និង​ដឹកជញ្ជូន​អុស​ខ្នាត តាម​រថយន្ត​សាំ​យ៉ុង​តាម​គោយន្ត​កន្ត្រៃ​តាម​រថយន្ត​កូរ៉េ​ឬ​ក៏​តាម​រថយន្ត​កែច្នៃ​ប្រភេទ​ផ្សេងៗ​ទៀត ចេញពី​ក្នុង​ទឹក​ដី​នៅ​ស្រុក​ឱ​រ៉ាល់​ខេត្ត​កំពង់ស្ពឺ​ឆ្លងកាត់​តាម ស្នាក់ការ​បរិស្ថាន​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​លោក​ហ៊ុល​ម៉ា​រា សព្វថ្ងៃនេះ ក៍​ដូចជា ឆ្លងកាត់​តាម​បណ្ដា​គោលដៅ​នានា របស់​អស់លោក​សមត្ថកិច្ច​ជំនាញ​នៅតាម​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ដែល​បាន បោះ​ទីតាំង​ឈ ជើង ប្រចាំការ ចាំ​បង្ក្រាប​បទល្មើស​ឈើ នៅលើ​ទឹកដី​នៅ​ស្រុក​ឱ​រ៉ាល់​សព្វថ្ងៃ​នេះ​ដែល​ក្រុមការងារ បា​សិទ្ធ ធី​វី របស់​យើងខ្ញុំ​ទើបតែនឹង​តាម​ប្រមាញ់​ថត​ផ្តិត​យក​រូបភាព​ទាំងនេះ នោះ​បាន​យ៉ាង​ជាក់ស្ដែង នៅ​ក្នុង​គ្រា​ថ្មីៗ​នេះ​យ៉ាង​ជាក់ស្ដែង​តែ​ម្ដង ហើយ​ក៏​ក្រុម​ការងារ បា​សិទ្ធ​ធី​វី របស់​យើងខ្ញុំ ពុំ​បាន​ការ​ឡៃ ឬក៏​កែច្នៃ​រូបភាព​ទាំងនេះ ដើម្បី​យក​មក​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​និយាយ​អោយ​លើសពី​ការពិត​ឬ​ក៏​ផ្ទុយ​អំពី​ការពិត ដែល​ជា​ហេតុ​ធ្វើអោយ​មាន​ការ​ប្រាសចាក ពី​ក្រមសីលធម៌ នឹង វិជ្ជាជីវ​: របស់​អ្នក​សាព័ត៌មានោះ​ឡើយ​។​

Leave a Reply

Your email address will not be published. Required fields are marked *